ឡៅ ចិត្រា ថា ហ្វុនលួង ល្អបិទនិងអាវុធធ្ងន់ ប៉ុន្តែឡើងសង្វៀនដឹងតែវ៉ៃ
អ្នកលេងគុនខ្មែរវ័យក្មេង ឡៅ ចិត្រា បានបង្ហើបថាការហ្វឹកហាត់ទាំងអស់ដែលកំពុងមាននឹងបញ្ចេញអោយ អស់ពេលប៉ះជាមួយជើងខ្លាំងរបស់ថៃ ហ្វុនលួង នាព្រឹកថ្ងៃសៅរ៍ ទី ២៧ កក្កដា ឆ្នាំ ២០១៩ នេះ នាសង្វៀន CBS ។
សិស្សរបស់ក្លិបឆ័ត្រយោង៩១១ បានបញ្ជាក់ថា ហ្វុនលួង ជាកីឡាករល្អទាំងការការពារនិងអាវុធធ្ងន់ៗ ប៉ុន្តែ សម្រាប់រូបគេមិនខ្លាចនោះទេដោយអ្វីដែលបានហាត់ត្រៀមនឹងបញ្ចេញអោយអស់ពីសមត្ថភាព ។
ហ្វុនលួង ដែលជាគ្រូបង្វឹកនិងសិស្សរបស់ស្តេចប្រដាល់ថៃ បួខាវ មកប្រកួតស្រុកខ្មែរមិនដែលចាញ់នោះទេ ដោយឈ្នះ ឃុន ឌីម៉ា ផល សោភ័ណ្ឌ ផាន់ គ្រាន់ និង ឡុង សំណាង ។
តោះស្តាប់ការនិយាយរបស់ ឡៅ ចិត្រា មុនការប្រកួតចូលមកដល់ ៖