ឆ្អឹងថ្ពាល់ Mohamed El Mounir ត្រូវវះកាត់ជាបន្ទាន់ក្រោយពីត្រូវកែងរបស់ Zlatan Ibrahimovic
(BC-99)
កីឡាករ Zlatan Ibrahimovich បានធ្វើអោយកីឡាកររបស់គូប្រជែងក្នុងក្រុងតែមួយ LA FC ចូលទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់បន្ទាប់ពីឆ្អឹងថ្ពាល់ត្រូវបាក់ក្នុងអំឡុងពេល LA Galaxy បានឈ្នះការប្រកួតនេះ 3-2 នៅ El Trafico រដ្ឋ Carlifornia។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
តាមការបញ្ជាក់ឡើងវិញបានបង្ហាញថារូបគេបានហក់តែតបាល់និងបណ្តាលកែងរបស់អតីតកីឡាករ Manchester United រូបនេះបុកប៉ះថ្ពាល់ខាងលើ El Mounir ពេញទំហឹង។
កីឡាករលីប៊ីវ័យ 27 ឆ្នាំដែលទទួលរងរបួសរូបនេះបានចែករំលែករូបថតនៅឯមន្ទីពេទ្យលើបណ្តាញសង្គមដោយបានធ្វើការបរិយាយថា រូបគេនិងត្រូវចំណាយពេលពី3ទៅ6សប្តាហ៍ដើម្បីព្យាបាល។ បើទោះជាអាចចូលលេងបាល់ទាត់បានវិញគេក៏ត្រូវពាក់ប្រដាប់ការពារតាមការណែរនាំរបស់វេជ្ជបណ្ឌិតដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Ibrahimovich ក៏បានច្រានចោទពាក្យចោទប្រកាន់ថារូបគេបានធ្វើវាដោយចេតនា ដោយរូបគេបានបញ្ជាក់ថា នេះគឺជារឿងកើតឡើងដោយចៃដន្យសុទ្ធសាធ ហើយវារមែងតែកើតមានឡើងក្នុងការប្រកួតបាល់ទាត់។
គួររំលឹកថាកីឡាករសញ្ជាតិស៊ុយអែតរូបនេះអាចប្រឈមនឹងត្រូវរងពិន័យមិនអោយប្រកួត3ដងម្តងទៀតដូចដែលឧប្បត្តិហេតុមួយបានកើតឡើងនៅឆ្នាំ 2017 នៅពេលដែលគេបានធ្វើអោយ Tyrone Mings របស់ក្រុម Bournemouth រងរបួសធ្ងន់នៅទឹកដី Old Trafford ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$