កែវ រំចង់៖ ខ្ញុំស្តាយបំផុតដែលមិនបានប្រកួតក្នុងកម្មវិធីធំ MAS Fight Kun Khmer
ជំនួបលើកទី២រវាង កែវ រំចង់ និងកីឡាករថៃ ឆាងភឿក ក្នុងកម្មវិធី MAS Fight នាថ្ងៃទី ២៧ តុលា ឆ្នាំ ២០១៩ នេះត្រូវលុបចោលវិញ នេះបើយោងទៅតាមការបញ្ជាក់ពីកីឡាករគុនខ្មែរ កែវ រំចង់ ផ្ទាល់ ។ តោកំណាចខេត្ត បាត់ដំបង រូបនេះបង្ហើបប្រាប់ MSR SPORT ថា ខ្ញុំមានអារម្មណ៍សោកស្តាយបំផុតដែលមិនបានប្រកួត ខណៈខិតខំហ្វឹកហាត់ត្រៀមការប្រកួតអស់រយៈពេលយូរមកហើយ យ៉ាងណាលោកមិនបានបញ្ជាក់លំអិតពីបញ្ហាដែល ធ្វើអោយការប្រកួតនេះត្រូវខកខានទៅវិញនោះទេ ។
កម្មវិធី MAS Fight ដែលធ្វើឡើងនៅទីក្រុងភ្នំពេញលើកដំបូងនេះមានការប្រកួតគូអន្តរជាតិរវាងកំពូលអ្នកប្រដាល់ថៃ បួខាវ និងកីឡាករបរទេស ខណៈកីឡាករគុនខ្មែរ សួន ចាន់នី ប៉ះកីឡាករបរទេស និងការប្រកួតរវាង កែវ រំចង់ និង ឆាងភឿក ដែលត្រូវបានលុបចោលនេះ ផងដែរ ការខកខានរបស់ កែវ រំចង់ នេះអាចជំនួសដោយ រឿង សារ័ត្ន ហើយកន្លែងរបស់ សារ័ត្ន ត្រូវដាក់ មុត ខ្លឹមខ្មៅ អោយប៉ះ យ៉ាម ខេមរា វិញ ៕