ទិញមក ៣០លានផោន លក់វិញ ១៨០លានផោន ក្រុមយក្សពីរនៅអ៉េស្បាញកំពុងពិចារណា រួមទាំងក្រុមមេឃខៀវមួយដែរ
ក្រុមបាល់ទាត់សំបូរលុយធំៗ៣ត្រូវបានគេរាយការណ៏មកថា កំពុងប្រជែងគ្នាចង់បានខ្សែបំរើ Fabian Ruiz របស់ Napoli ក្នុងទីផ្សារដោះដូរកីឡាករក្នុងពេលខាងមុខ។
កីឡាករជនជាតិអេស្ប៉ាញរូបនេះ កំពុងបង្ហាញទំរង់លេងយ៉ាងល្អក្នុងក្របខ័ណ្ឌ Serie A របស់អ៊ីតាលី ក្រោយផ្លាស់ចេញពី Real Betis កាលពីឆ្នាំ ២០១៨។
យោងតាមសារព័តមាន Guardian Sport បានអោយដឹងថា ភ្នាក់ងាររបស់ក្រុមធំៗទាំង៣ដូចជា Manchester City, Barcelona និង Real Madrid បានទៅមើលការប្រកួតរបស់ Napoli ក្នុងព្រឹត្តិការណ៏ Champions League ពេលប៉ះ RB Salzburg កាលពីថ្ងៃពុធកន្លងទៅ។
ក្នុងនោះ Real Madrid ត្រូវគេរំពឹងថា ចង់យក Ruiz មកជំនួសកន្លែងរបស់ Luka Modric ខណៈដែលអ្នកមានបុណ្យ FC Barcelona ចង់បានកីឡាករវ័យ២៣ឆ្នាំមកជំនួសទំរង់របស់ Sergio Busquet ចំណែកឯ Manchester City វិញចង់បានរូបគេមកក្នុងគោលបំណងស្នងតំណែងខ្សែបំរើឆ្នើម David Silva។
ទាក់ទងនិងតំលៃនៃការដោះដូរនេះ ប្រធានក្លឹប Napoli គឺលោក Aurelio De Laurentiis បាននិយាយថា រូបលោកចំណាយ ៣០លានផោនដើម្បីនាំ Fabian មកកាន់ទឹកដីអ៊ីតាលី ហើយបច្ចុប្បន្នគេជាកីឡាករអស្ចារ្យម្នាក់ បើសិនមានក្រុមណាចាប់អារម្មណ៏ប្រហែលជាត្រូវចំណាយ ១៨០លានផោនទើបអាចបើកការជជែកគ្នាបាន៕