
បើមិនប្រែប្រួលទេ បឺត សង្ឃឹម និង វ៉ាន់ វឿន ត្រូវជួបគ្នាជាលើកទី៤ដណ្តើមប្រាក់លានពីក្រុមហ៊ុនគោជល់
បើមិនប្រែប្រួលទេ បឺត សង្ឃឹម និង វ៉ាន់ វឿន ត្រូវជួបគ្នាជាលើកទី៤ដណ្តើមប្រាក់លានពីក្រុមហ៊ុនគោជល់ នាចុងសប្តាហ៍ថ្ងៃសៅរ៍ខាងមុខនេះ ពោលគឺថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។ គួររំលឹកថា បឺត សង្ឃឹម ធ្លាប់បាក់ទឹកចិត្តម្តងហើយ កាលពីជំនួបដណ្តើមខ្សែក្រវ៉ាត់គោលជល់ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយចាញ់ពិន្ទុ វ៉ាន់ វឿន តែក្រោយៗមកទៀត កូនសិស្សរបស់លោកគ្រូ បឺត សំខាន់ រូបនេះ ក៏បានប្រកួតសងសឹកទៅលើ វ៉ាន់ វឿន វិញភ្លាមៗ ដោយ២ប្រកួតជាប់ៗគ្នា ឈ្នះទាំង២លើកតែម្តង ដោយលើកចុងក្រោយនៅសង្វៀន CBS បឺត សង្ឃឹម បានទាត់កាប់ចាន ធ្វើឲ្យ វ៉ាន់ វឿន សន្លប់ធំក្នុងទឹកទី៤។
ជាមួយគ្នានេះ ក្រោយពីទទួលដំណឹងថា ត្រូវជួប វ៉ាន់ វឿន ក្នុងការប្រកួតដណ្តើមប្រាក់លាននៅចុងសប្តាហ៍នេះ សង្ឃឹម នៅតែមានជំនឿចិត្តដដែរ ទោះបីរូបគេទើបតែប្រកួតបានប្រាក់លានពីសង្វៀនថោនក៏ពិតមែន។ ចំណែកឯ វ៉ាន់ វឿន វិញ ក្រោយពេលដឹងថា រូបគេត្រូវជួប សង្ឃឹម នៅចុងសប្តាហ៍នេះ រូបគេក៏បានត្រៀមខ្ឡួនរួចរាល់ផងដែរ ក្នុងជំនួបសងសឹកដ៏ជូរជត់មួយនេះ។ សូមរង់ចាំតាមដានទស្សនាវីដេអូរបស់អ្នកទាំង២នាពេលឆាប់ៗនេះ ដោយក្រុមការងារ MSR SPORT និងទៅសំភាសន៍ផ្ទាល់ជាមួយគុនខ្មែរទាំង២រូបនេះ៕

វ៉ាន់ វឿន និង សិស្សច្បង ជ័យ ស៊ីណេត