
កងមឿងឆាង មកជួប រឿង សោភ័ណ្ឌ ម្តងទៀតបានសម្រេចហើយ
អ្នកប្រដាល់ថៃ កងមឿងឆាង ដែលចាញ់កីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ ទាំងមិនអស់ចិត្តកាលពី ថ្ងៃទី ១១ ខែសីហា ក្នុងការប្រកួតលក្ខណៈម៉ារ៉ាតុន កន្លងទៅបានសម្រេចបំណងរបស់គេដែលចង់ជួប ដៃភ្លើង ជើងរន្ទះ ម្តងទៀតសម្រេចហើយ ។
អ្នកទាំងពីរនេះនឹងប៉ះគ្នាជាលើកទីពីរនៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០១៨ ក្នុងកម្មវិធីប្រកួតដណ្តើម ប្រាក់លានខារ៉ាប៉ាវ ដែលមានការផ្សាយផ្ទាល់៣ប៉ុស្ទិ៍ក្នុងពេលតែមួយមាន CTN CNC MYTV ចាប់ពីម៉ោង ២ រសៀលតទៅ ។
គួររំលឹកថា អ្នកប្រដាល់ថៃធ្លាប់បង្ហើបថាមិនចង់មកប្រកួតនៅស្រុកខ្មែរទៀតទេ ពេលចាញ់ រឿង សោភ័ណ្ឌ ក្រោយពេលប្រកួត៣ទឹក ដោយរូបគេយល់ថាការផ្តល់ពិន្ទុមិនសមស្របដែលគេចាញ់ ខណៈ ម្ចាស់ខ្សែក្រវាត់៩គ្រឿងគុនខ្មែរកំពុងមានបញ្ហាដៃ ហើយជាពិសេសត្រូវចេញទៅប្រកួតនៅភូមា នៅចុងខែនេះទៀតផង ៕ អត្ថបទ៖ ជោគជ័យ