កាន់ ម៉េងហុង បានជិត១ពាន់ដុល្លារក្រោយក្លាយជាជើងឯកប្រាក់លាន ដេននី ក្វាន់
អ្នកប្រដាល់វ័យក្មេងនៃក្លិបនាគរាជចតុមុខ កាន់ ម៉េងហុង បានក្លាយជាម្ចាស់ប្រាក់លានដេននី ក្វាន់ ក្នុងការប្រកួតកម្មវិធីពន្លកគុនខ្មែរដែលរៀបចំឡើងនៅយប់ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៩ នាសង្វៀនក្លិបប្រដាល់ឆ្មាស សែនសុខគុនខ្មែរ ។
ម៉េងហុង បានយកឈ្នះកីឡាករគុនខ្មែរចំនួនពីររូបក្នុងការប្រកួតលក្ខណៈម៉ារ៉ាតុនក្នុងនោះរូបគេបានយកឈ្នះកីឡាករ បាំង បិទ នៅជុំទី១ និងបន្តទៅជុំទី២ឈ្នះពិន្ទុកីឡាករ អេលីត ផានិត ដែលបានឈ្នះកីឡាករ ឡុង អាឆើត នៅជុំទី១ ការឈ្នះប្រាក់លាននេះរូបគេទទួលបាន២លានរៀល និងមានការឧបត្ថម្ភជាច្រើនទៀតដែលសរុប ប្រហែលជិត១ពាន់ដុល្លារ ។
សូមបញ្ជាក់ថា ក្រៅពីការប្រកួតម៉ារ៉ាតុននេះនៅមានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិចំនួនពីរគូផង ដែរដោយក្នុងនោះ អេលីត អាណាន់ ចាញ់ពិន្ទុកីឡាករថៃ និង វ័ន ថៃដេ ស្មើពិន្ទុជាមួយកីឡាករថៃ ៕