
អតីតអ្នកប្រដាល់មួយរូបរិះគន់ថាការរៀបចំខ្លួន ចាន់ ណា ដូចកីឡាករថៃ

លោក ជែក និង ម៉ឺន សុភា
លោក Jack Thy ជាអ្នកគាំទ្រវិស័យប្រដាល់គុនខ្មែរមួយរូបនាពេលបច្ចុប្បន្ននិងធ្លាប់ជា អ្នកប្រដាល់កាលពីនៅក្មេងនាខេត្តបន្ទាយមានជ័យ បានបង្ហាញអារម្មណ៍សប្បាយចិត្តចំពោះ ការរៀបចំកម្មវិធីប្រដាល់នាខេត្តកោះកុងកាលពីម្សិលមិញ ប៉ុន្តែលោកបានរិះគន់សម្រាប់អ្នក រៀបចំ រឺ អ្នកដែលពាក់ព័ន្ធចំពោះការរៀបចំខ្លួនរបស់អ្នកប្រដាល់គុនខ្មែរ សាន ចាន់ណា ( ចាន់ ណា ) ថាដូចទៅនឹងអ្នកប្រដាល់ថៃ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ខាងក្រោមនេះជាការបញ្ចេញយោបល់របស់លោក ៖
យប់មិញខ្ញុំបានមើលការប្រកួតប្រដាល់ក្បាច់គុនខ្មែរដែលផ្សាយបន្តផ្ទាល់ពីខេត្តកោះកុង ខ្ញុំពិតជារំភើបនឹងសប្បាយចិត្តខ្លាំងណាស់ព្រោះខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តកីឡាប្រដាល់គុនខ្មែរដែលជាកីឡាប្រដាល់ប្រពៃណីបុរាណរបស់ខ្មែរយើងដែលបានបន្សល់ទុកពីរាប់ពាន់ឆ្នាំនោះ ហើយជាពិសេសទៅទៀតនោះខ្ញុំពិតជាមានមោទនភាពខ្លាំងដែលបានឃើញប្អូនៗកីឡាប្រដាល់គុនខ្មែរនៅពេលនេះមានសមត្ថភាពប្រកួតដ៏អស្ចារ្យ ហើយវាជាការចូលរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការលើកស្ទួយនឹងការអភិរក្សក្បាច់គុនរបស់កម្ពុជាយើងឲកាន់តែល្បីល្បាញទៅកាន់ពិភពលោកដើម្បីឲគេបានស្គាល់កីឡារប្រដាល់ដ៏ចំណាស់មួយនៅតំបន់អាស៊ាននេះកាន់តែច្បាស់ថែមទៀត ។ ប៉ុន្តែខ្ញុំក៏ហាក់មិនពេញចិត្តនូវការរៀបចំខ្លួនមុនពេលប្រកួតរបស់កីឡាករប្រដាល់គុនខ្មែរយើងម្នាក់គឹកីឡាក សាន ចាន់ណា ដែលប្រកួតជាមួយកីឡាក អ៊ូច ធារិទ្ធ តាមខ្ញុំតែងតែតាមដានមើលប្រដាល់គាត់គឺជាកីឡាកប្រដាល់គុនខ្មែរនឹងជាជនជាតិខ្មែរទេ តែខ្ញុំបានឃើញគាត់យប់មិញគឺគាត់បានតុបតែងខ្លួនបែបជាអ្នកប្រដាល់ មុយថៃ ទៅវិញដូចជាឆ្នួតដែលគាត់បានពាក់នៅលើក្បាលនៅកំឡុងពេលគាត់គុនគ្រូ , សំណួរ តើគាត់ជាជនជាតិខ្មែរយើងឬ? តើគាត់ធ្វើបែបនេះពិតជាការផ្សព្វផ្សាយក្បាច់គុនដូនតាយើងដែរឬទេ ? តើមានអ្វីខ្លះដែលកីឡាកប្រដាល់គុនខ្មែរយើងគួរតែតុបតែងខ្លួនដើម្បីឲពិភពលោកស្គាល់យើងថាជាអ្នកប្រដាល់តំណាងក្បាច់គុនខ្មែរ នឹងដើម្បីឲគេកុំយល់ច្រឡំថាជាប្រដាល់ក្បាច់ មុយថៃ ?
បើតាមខ្ញុំដឹងរាល់ការប្រកួតរបស់កីឡាករ សាន ចាន់ណា ឬ ចាន់ ណា នៅប្រទេសថៃគឺគាត់តែងតែថាខ្លួនឯងជាខ្មែរ នឹងជួយផ្សាយផ្សាយគុនខ្មែររហូត ប៉ុន្តែបើតាមការស្លៀកពាក់កាលពីយប់មិញខ្ញុំគិតថាវាជាការមិនទាន់ត្រឹមត្រូវឡើយ ។ នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំក្នុនាមជាជនជាតិខ្មែរម្នាក់ប៉ុណ្ណោះ ហើយរាល់មតិរិះគន់របស់ខ្ញុំគឺគ្រាន់ជាការរួមចំណែកក្នុងស្ថាបនាដើម្បីកុំឲជាតិសាសន៏ដ៏ទៃនឹងពិភពលោកយល់ច្រឡំអំពីក្បាច់គុនខ្មែរប៉ុណ្ណោះ ហើយវាមិនមែនជាការរិះគន់ដើម្បីបំបាក់ទឹកចិត្តបងប្អូនកីឡាករគុនខ្មែរយើងទេ ប៉ុន្តែបើយើងទាំងអស់គ្នាមិនចូលរួមយោបល់ផ្សេងៗនៅពេលមានចំណុចខ្វះខាតណាមួយដែលកើតឡើងនោះទេ គឹថ្ងៃណាមួយក្បាច់គុនប្រដាល់បុរាណខ្មែរយើងដែលជាតំណាងឲប្រទេសកម្ពុជាយើងទាំងមូលនឹងបាត់បង់ជាមិនខាន ហើយខ្ញុំក៏សូមអគុណដែលការប្រកួតយប់មិញមានការស្លៀកខោដែលមានពាក្យថា គុនខ្មែរ ផងដែរ ហើយបើសិនជាអាចក៏គួរសរសេរពាក្យថា គុនខ្មែរជាភាសារអង់គ្លេស់ផងដែរដើម្បីឲបរទេសគេងាយស្រួលយល់ព្រោះជនបរទេសគេមិនចេះអានភសារយើងបានទេ ។ ខ្ញុំឈ្មោះជែកជាកូនខ្មែរដែលស្រលាញ់កីឡារប្រដាល់គុនខ្មែររបស់ដូនតាយើង ខ្ញុំសូមថ្លែងអំណរអគុណពុកម៉ែបងប្អូនទាំងអស់គ្នាច្រើនសំរាប់ការ Share នឹងអាននូវយោបល់របស់ខ្ញុំនៅពេលនេះ ហើយបើរាល់ពាក្យពេចន៏ទាំងឡាយណាមិនសមរម្យសូមមេត្តាខន្តីអភ័យទោសផង , សូមអរគុណ?

chan na