
មិត្តភក្តិម្នាក់របស់ Ronaldo ត្រូវបានចាកចេញពី Juventus ទៅលេងនៅក្របខណ្ឌ Premier League
(BC-99)
EVERTON បានបញ្ជាក់ថា Moise Kean បានចូលរួមជាមួយក្រុមរបស់ខ្លួនបន្ទាប់ពីប្តូរចេញពី Juventus ក្នុងតម្លៃ ២៩ លានផោន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីវ័យ ១៩ ឆ្នាំ Moise Kean បានមកដល់ប្រទេសអង់គ្លេសរួចរាល់ហើយដើម្បីបញ្ចប់ការពិនិតយសុខភាពមុនពេលដែលគេក្លាយជាសមាជិកថ្មីរបស់ Toffees ។
តាមពិតទៅ Kean ត្រូវបានគេប្រទះឃើញពាក់អាវ Everton តាំងពីប៉ុន្មានថ្ងៃមុនមកម្ល៉េះស្របពេលដែលគេនិងក្លាយជាកូនចៅថ្មីរបស់ Marco Silva បន្ទាប់ពីលោកបានលក់ Idrissa Gueye ទៅអោយ Paris Saint Germains នៅមុននេះ។
ទាក់ទងនឹងការបញ្ជាក់ពីកិច្ចព្រមព្រៀងនេះ Kean បានបង្ហើបថា“ ខ្ញុំពិតជាមានមោទនភាពនិងមានកិត្តិយសណាស់ដែលបានពាក់អាវរបស់ក្រុម Everton ។ ខ្ញុំនឹងផ្តល់អ្វីដែលល្អបំផុតដល់ក្រុមនេះ។ ខ្ញុំដឹងអំពីទំហំក្លិបនេះ។ វាមានមហិច្ឆតាធំហើយខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីជួយបំពេញនូវអ្វីដែលយើងចង់បាន។ ខ្ញុំធ្លាប់ឈ្នះហើយខ្ញុំចង់នាំយកជ័យជម្នះទាំងនេះមកអោយក្រុម។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងធ្វើបានល្អនៅលើទីលាននិងនាំមកនូវភាពសប្បាយរីករាយដល់អ្នកគាំទ្រ។“
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Kean ត្រូវបានគេដឹងថាកំពុងចុះកុងត្រាដែលមានតម្លៃប្រហែល ៥០០០០ ផោនក្នុងមួយសប្តាហ៍កីឡាកររូបនេះបានស៊ុត ៦ គ្រាប់ក្នុងក្របខណ្ឌ Serie A ក្នុងរយៈពេលត្រឹមតែ ១៣ ប្រកួតកាលពីរដូវកាលមុនហើយរូបគេសល់កិច្ចសន្យា ១ ឆ្នាំទៀតនៅជាមួយក្រុមសេះបង្កង់។