Leo Messi រងរបួសជើងស្តាំមិនអាចចូលលេងអោយ Barcelona មួយរយៈ
អំឡុងការហ្វឹកហាត់របស់អ្នកមានបុណ្យ FC Barcelona កាលពីថ្ងៃច័ន្ទ បានធ្វើអោយខ្សែប្រយុទ្ធអធិរាជជើងឆ្វេង Lionel Messi រងរបួសបញ្ហាសាច់ដុំកំភួនជើងស្តាំ។
នេះជាការហ្វឹកហាត់លើកដំបូង បន្ទាប់ពីវិលត្រឡប់មកពីវិស្សមកាលរបស់ខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីនជាមួយគ្រួសារ ក្រោយបញ្ចប់ព្រឹត្តិការណ៏ Copa America កាលពីពេលថ្មីៗនេះ។
កីឡាករវ័យ ៣២ឆ្នាំ និងមិនអាចបង្ហាញខ្លួនអោយ Barcelona ក្នុងការប្រកួត Pre-Season ក្នុងទឹកដីសហរដ្ឋអាមេរិកនោះទេ ដោយត្រូវការសំរាកអោយជាទាន់ពេលមុនបើករដូវកាលថ្មី។
បើទោះជា Barca មិនបានបញ្ចាក់ពីកាលបរិច្ឆេតនៃការសះស្បើយរបស់ Messi ក៏ដោយ ក៏មើលទៅបញ្ហារបួសនេះមិនបង្កផលប៉ះពាល់់ដល់រូបគេរយៈយូរដែរ។
Barcelona និងត្រូវជួបប្រកួតជាមួយ Napoli នៅទីក្រុង Miami ក្នុងសប្តាហ៍នេះដើម្បីបិទបញ្ចប់ដំណើរប្រកួតទស្សនាចរវិស្សមកាល។ ក្រុមអ្នកមានបុណ្យត្រូវត្រឡប់មកប្រកួតបើករដូវកាល La Liga ២០១៩/២០២០ នៅថ្ងៃទី ១៦ ដោយជួបជាមួយ Athletic Bilbao៕