កំណត់ត្រារបស់កីឡាករ លន បញ្ញា 19ប្រកួត វ៉ៃបានខ្សែក្រវ៉ាត់2
សព្វថ្ងៃនេះមានកីឡាករគុនខ្មែរវ័យក្មេងជាច្រើនកំពុងតែព្យាយាមប្រឹងប្រែងបង្កើនក្បាច់ប្រយុទ្ធរបស់គេដើម្បីមានឈ្មោះបោះសំលេងដូចរៀមច្បងផ្សេងៗទៅតាមចំណងចំណូលចិត្តដែលពួកគេស្រលាញ់ និងគាំទ្រ។ ជាក់ស្តែងកីឡាករវ័យជំទង់ដែលមានសន្ទុះនៃការគាំទ្រពីសំណាក់អ្នកទស្សនាមានមិនសូវច្រើននោះទេ មានដូចជា៖ ឡៅ ចិត្រា, ឡៅ ចន្រ្,ទា លន បញ្ញា, តាញ់ មករា, ប៊ុន សុធា, ឈុត សេរីវ៉ាន់ថង, សុខធី(កាកា), សុខ រិទ្ធ, ឡុង ជិន, ម៉ឺន មេឃា, បាង កាយ៉ាក ។ល។ ដែលក្រុមអ្នកប្រយុទ្ធវ័យជំទង់ទាំងនេះសុទ្ធតែកំពុងពេញប្រកួតនៅសង្វៀនគុនខ្មែរ ដោយអ្នកខ្លះមានខ្សែក្រវ៉ាត់ និង មិនមានខ្សែក្រវ៉ាត់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែក បើនិយាយអំពីកីឡាករគុនខ្មែរវ័យជំទង់ម្នាក់របស់សាលាគុនក្រសួងការពារជាតិ គឺកីឡាករ លន បញ្ញា យើងសង្កេតឃើញថា កីឡាកររូបនេះទើបតែមានឈ្មោះបោះសំលេង១ទៅ២ឆ្នាំតែប៉ុណ្ណោះ ហើយបើនិយាយអំពីការប្រកួតលក្ខណអន្តរជាតិរបស់គេ គឺប្រកួតបានចំនួន១៩ដង ឈ្នះ១៥ ស្មើ១ និង ចាញ់៣ដង តែសមត្ថភាពរបស់គេពិតជាអស្ចារ្យក្នុងចំណោមកីឡាករដែលបានរៀបរាបនៅខាងលើ។ ហើយអ្វីកាន់តែអស្ចារ្យជាងនេះគឺ ក្នុងចំណោមការប្រកួតរបស់គេតែ៥ខែប៉ុណ្ណោះកីឡាករវ័យ២០ឆ្នាំរូបនេះអាចមានខ្សែក្រវ៉ាត់២ពាក់ជាប់ខ្លួនទៅហើយ នេះសបញ្ជាក់ថា ក្នុងចំណោមកីឡាករវ័យជំទង់ស្រករគ្នា គឺប្រហែលមានតែ លន បញ្ញា ម្នាក់គត់ដែលមានវ័យត្រឹម២០ឆ្នាំ វ៉ៃ១៩ប្រកួតឈ្នះបានខ្សែក្រវា៉ត់២។
ក្រៅតែពី លន បញ្ញា ដែលជាកូនសិស្សរបស់លោកគ្រូ ធន សុភា ក៏មានកីឡាករល្អៗផ្សេងៗជាច្រើនទៀតដែលគួរអោយចាប់អារម្មណ៍ មានដូជា តាញ់ មករា (អ្នកប្រដាល់មិនមានសំណាង) ប៊ុន សុធា (មានខ្សែក្រវ៉ាត់១គ្រឿង) ធន អៀងឡៃ, ធន វិស្ណុ។ល។…៕