ប្រធានក្រុមកោះកុង ទូច បញ្ចរ៉ុង ថា កត្តានេះហើយដែលអាចទម្លាក់អង្គរថាយហ្គឺរ
កោះកុងអេហ្វស៊ីបានវាយបកយកឈ្នះអង្គរថាយដោយលទ្ធផល ៤ទល់នឹង៣ សរុបទាំង២ជើង បានឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០២២។
កាលជើងទី១ នៅខេត្តកោះកុង ក្រុមម្ចាស់ផ្ទះមួយនេះបានចាញ់ អង្គរថាយហ្គឺរ ១ទល់នឹង២ មុនវាយបកឈ្នះ១ទល់នឹង៣វិញនៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប ក្នុងជើងទី២។
ក្រោយចប់ការប្រកួត ប្រធានក្រុមកោះកុងអេហ្វស៊ីបានសរសេរថា “៖ ការសាមគ្គីគ្នាធ្ឲ្យពួកយើងទទួលជោគជ័យសំរាប់ការប្រកួតថ្ងៃនេះស៊ូស៊ូKoh Kong FC🐬⚓️🐬❤️R6❤️។”
គួរដឹងដែរថា កោះកុងអេហ្វស៊ីស្ថិតក្នុងចំណោមក្រុមចំនួន៨ដែលបានឡើងដល់វគ្គ៨ក្រុមចុងក្រោយពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ។ កោះកុងត្រូវប៉ះបឹងកេតក្នុងវគ្គបន្តនេះ៕