
មកមើលប្រវត្តិជួបគ្នារបស់ក្រុមដែលផ្សាយបន្តផ្ទាល់នៅ CBS និង សមាសភាពពិធីករទាំង៦នាក់
គិតមកត្រឹមពេលនេះ គ្រូបង្វឹករបស់ក្រុមខ្លាំងៗទាំង៦នៅក្នុងក្របខណ្ឌ Premier League របស់អង់គ្លេស មិនទាន់មានគ្រូណាមួយត្រូវបានដេញចេញនៅឡើយទេ បើទោះជាដឹកនាំមិនសូវបានល្អក្តី ជាពិេសេសលោក Jose Mourinho ៨សប្តាហ៌កន្លងទៅដឹកនាំ ManU ស្ថិតនៅចំណាត់ថា្នក់ទី ១០គត់។ ផ្ទុយពីគ្រូបង្វឹករបស់ក្រុមខ្លាំងទាំង៥ផ្សេងទៀត ដែលកំពុងដឹកនាំក្រុមបានល្អមែនទែន គឺប្រជែងយកតំណែងកំពូលតារាងរៀងៗខ្លួន ដែលបច្ចុប្បន្នកាន់កាប់ដោយ Manchester City។
សប្តាហ៍នេះនៅស្ថាប័ន CBS និងមានផ្សាយបន្តផ្ទាល់ការប្រកួតក្នុងសប្តាហ៍ទី១០ ជូនដល់ប្រិយមិត្តបានទស្សនាផងដែរ។ ដោយបងប្អូនទាំងអស់និងបានទស្សនាការប្រកួតក្រុមខ្លាំងមួយចំនួនដូចជា Liverpool, Leicester City និង Manchester United ជាដើម។ ខាងក្រោមនេះគឺជាតារាងការប្រកួតសប្តាហ៌ទី ១០ របស់ក្របខណ្ឌ Premier League និងគូប្រកួតដែលមានផ្សាយបន្តផ្ទាល់នៅ CBS :
ថ្ងៃនេះ Admin បានដក់ស្រង់យកប្រវត្តិជួបគ្នាចំនួន៣គូរ ដែលមានផ្សាយបន្តផ្ទាល់ជូនទស្សនិកជនតាមរយៈស្ថាប័ន CBS ដូចខាងក្រោម៖
*** ប្រវត្តិជួបគ្នា៤លើករវាងក្រុម Liverpool vs Cardiff City
22.03.2014 Cardiff 3 – 6 Liverpool
21.12.2013 Liverpool 3 – 1 Cardiff
26.02.2012 Cardiff 2 – 3 Liverpool
01.11.2007 Liverpool 2 – 1 Cardiff
គូរនេះនិងកំដរអារម្មណ៏បងប្អូនដោយ លោក វ៉ន រតនៈមនោរម្យ និង លោក ម៉ៃ សុជាតិ
*** ប្រវត្តិជួបគ្នា៥លើករវាងក្រុម Leicester City vs West Ham
05.05.2018 Leicester 0 – 2 West Ham
25.11.2017 West Ham 1 – 1 Leicester
18.03.2017 West Ham 2 – 3 Leicester
31.12.2016 Leicester 1 – 0 West Ham
17.04.2016 Leicester 2 – 2 West Ham
គូរនេះនិងកំដរអារម្មណ៏បងប្អូនដោយ លោក យ៉េន ម៉ៅ និង លោក ជិន ម៉ារ៉ាឌី
*** ប្រវត្តិជួបគ្នា៥លើករវាងក្រុម Leicester City vs West Ham
02.01.2018 Everton 0 – 2 Manchester United
17.09.2017 Manchester United 4 – 0 Everton
05.04.2017 Manchester United 1 – 1 Everton
04.12.2016 Everton 1 – 1 Manchester United
04.08.2016 Manchester United 0 – 0 Everton
គូរនេះនិងកំដរអារម្មណ៏បងប្អូនដោយ លោក នី រិទ្ធី និង លោក ថោង ប្រសើរ (បងឆោម)
រឿងអស្ចារ្យក្នុងរដូវកាលនេះគឺ ក្រុមខ្លាំងទាំង៣ដូចជា Manchester City, Liverpool និង Chelsea ប្រកួត៩សប្តាហ៍កន្លងទៅ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ។ ដែលបច្ចុប្បន្នក្រុមដែលឈរលើកំពូលតារាងគឺ មេឃខៀវ Manchester City ហៀយតាមពីក្រោយដោយហង្សក្រហម Liverpool ដែលមានពិន្ទុស្មើរគ្នា ខុសត្រង់គ្រាប់បាល់ចំណេញ៕