លោក Laurent Blanc អាចនឹងក្លាយជាអ្នកចាត់ការក្លឹប Barcelona
លោក Laurent Blanc អាចនឹងទៅជំនួសតំណែងលោក Quique Setien ក្នុងនាមជាអ្នកចាត់ការ FC Barcelona នៅរដូវកាល២០២០/២០២១។
សារព័ត៌មាន L’Equipe បង្ហើបថា Barca កំពុងពិចារណាពីលទ្ធភាពចុះកិច្ចសន្យាមួយរដូវកាលជាមួយលោក Blanc នៅរដូវក្ដៅ២០២០។ ជាមួយគ្នានេះ បុរសវ័យ៥៤ឆ្នាំហាក់បានយល់ព្រមនឹងសំណើនេះថែមទៀត។
អតីតខ្សែការពារ Man UTD ខាងលើត្រូវបានទាក់ទងដោយនាយកបច្ចេកទេស Eric Abidal ហើយលោកក៏បានបង្ហាញចំណាប់អារម្មណ៍ដូចគ្នា។
Dario Sports ឲ្យដឹងថា លោក Blanc អាចនឹងទទួលបានការតែងតាំងមុនការបោះឆ្នោតរើសប្រធានក្លិបនៅរដូវក្ដៅ២០២១។ នេះជាឱកាសល្អដើម្បីបង្ហាញស្នាដៃ។
លោក Blanc ធ្លាប់លេងឲ្យ Barcelona នៅរដូវកាល១៩៩៦/១៩៩៧ ដោយបង្ហាញខ្លួនបាន៣៨លើក និងរកបានមួយគ្រាប់ពីគ្រប់កម្មវិធី ហើយឈ្នះ Copa del Rey និង Super Cup ទៀតផង៕