
សហព័ន្ធកីឡារាំបង្ហើបគោលដៅសន្ទស្សន៍មេដាយយនៅស៊ីហ្គេម២០២៣
យ៉ាងហោចណាស់មេដាយមាសចំនួន០១ គឺជាអ្វីដែលសហព័ន្ធកីឡារាំកម្ពុជាត្រូវសម្រេចឲ្យបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នាពេលខាងមុខ។
ទាក់ទងទៅនឹងការដាក់គោលដៅនេះ អ្នកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ន កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា កំពុងមានការមមាញឹកក្នុងការហ្វឹកហាត់ ដោយក្នុងមួយថ្ងៃ ធ្វើការហ្វឹកហាត់ចំនួន ២ពេល គឺពេលព្រឹក និងពេលល្ងាច។ បច្ចុប្បន្ន សហព័ន្ធមានកីឡាករជម្រើសជាតិចំនួន៥គូ គឺបុរស ៥នាក់ និងនារីចំនួន ៥នាក់។
ក្នុងទិសដៅរបស់សហព័ន្ធ លោកស្រីបានបញ្ជាក់ថា នឹងអាចសម្រេចបាននូវចំនួនមេដាយដែលរាជរដ្ឋាភិបាលបានកំណត់ សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២នៅកម្ពុជា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទោះបីជាយ៉ាងណា សហព័ន្ធនឹងព្យាយាម ហើយក៏កំពុងរៀបចំបញ្ជូនកីឡាករ-កីឡាការិនីទាំងអស់ រួមទាំងគ្រូបង្វឹកម្នាក់ទៀត បានចេញទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេល២ខែ៕