MSR Sports ចូលរួមជាដៃគូ ការប្រកួតពានរង្វាន់បាល់បោះ TNAOT ៣×៣
អង្គភាពសារព័ត៌មានកីឡា MSR Sports បានចូលរួមជាដៃគូសហការផ្សាយការប្រកួតពានរង្វាន់បាល់បោះ TNAOT ៣×៣ ដែលគ្រោងចាប់ផ្តើមប្រកួតនៅថ្ងៃទី ២៣ តុលា ២០២២ នេះ ។
នៅព្រឹកថ្ងៃទី ២១ តុលា នេះលោក ស៊ីថូ ណាថាន់ ប្រធាន MSR Sports បានចូលរួមក្នុងសន្និសីទ នៅ សណ្ឋាគារ Oakwood Premier Phnom Penh សម្រាប់ការប្រកាសបើកការប្រកួត និងចាប់ពូលសម្រាប់ការប្រកួតលើវិញ្ញាសា៤ ប្រភេទ ក្នុងកម្មវិធីនេះ ។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់បោះ TNAOT ៣×៣ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី ២៣ និង ២៩ តុលា ២០២២ នៅ ពហុកីឡាដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៨ ព្រឹក ៕