កីឡាករ-កីឡាការិនីជប៉ុន២រូបក្លាយជាបងប្អូនដំបូងគេដែលឈ្នះមេដាយមាសក្នុងពេលតែមួយ
Hifumi Abe និង Uta Abe ជាបងប្អូនដំបូងគេដែលឈ្នះមេដាយមាសអូឡាំពិកក្នុងព្រឹត្តិការណ៍តែមួយ។
បើតាមទំព័រ Olympic គឺកីឡាករ កីឡាការិនីទាំង២ក៏ធ្លាប់ធ្វើបានបែបនេះកាលចូលរួមព្រឹត្តិការណ៍យូដូពិភពលោក ឆ្នាំ២០១៨។ ពួកគេក៏ធ្វើបានបែបនេះទៀតក្នុងអូឡាំពិក ២០២០ នៅប្រទេសជប៉ុន។
កីឡាការិនី Uta Abe (អាវខៀវ) បានយកឈ្នះកីឡាការិនីបារាំង Amandine Buchard ក្នុងប្រភេទទម្ងន់៥២គីឡូក្រាម។
បងប្រុសរបស់នាង គឺ Hifumi Abe បានយកឈ្នះកីឡាករ Vazha Margvelashvili របស់ហ្សកហ្ស៊ីក្នុងប្រភេទទម្ងន់ក្រោម៦០គីឡូក្រាម។
ជ័យជម្នះរបស់អ្នកទាំង២ខុសម៉ោងគ្នាតែប៉ុន្មាននាទីប៉ុន្មានក្នុងវគ្គផ្ដាច់ព្រ័ត្រកីឡាយូដូ នៅថ្ងៃចន្ទ ទី២៦ ខែកក្កដា៕