ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសជប៉ុន ភាគច្រើនមេដាយមាសដំបូងៗ ច្រើនតែរកបានដោយនារីៗ
តើលោកអ្នកដឹងទេថា កីឡាការិនី ត្រូវចាត់បញ្ចូលជាមនុស្សមានអតិភាពបំផុត ក្នុងការដណ្តើមយកមេដាយជូនជាតិមាតុភូមិ នៅពេលពួកគេហ្វឹកហាត់ដិតដល់ និង ជឿរជាក់លើខ្លួនឯង។ ជាមួយគ្នានេះព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសជប៉ុន ភាគច្រើនមេដាយមាសដំបូងៗ ច្រើនតែរកបានដោយនារីៗក្នុងនោះក៏មានប្រជាជាតិអាស៊ីផងដែរ។
ជាក់ស្តែង មេដាយមាសដំបូងគេក្នុងព្រឹត្តការណ៍ទាំងមូល ក្រោយពិធីបើករួចរាល់ គឺរកបានដោយកីឡាការិនី បាញ់កាំភ្លើង ជនជាតិចិន។ ថៃក៏ជាប្រទេស ដែលរកបានមេដាយមាសដំបូងដោយកីឡាការិនី លើប្រភេទកីឡា តេក្វាន់ដូ។ ម្សិលមិញនេះ ហ្វីលីពីនគឺបានចំណាយពេល៩៧ឆ្នាំ ដើម្បីបន្លឺទង់ជាតិរបស់គេ តាមរយៈកីឡាការិនី Hidilyn Diaz ដោយឈ្នះមេដាយមាសជាប្រវិត្តិសាស្រ្តរបស់ខ្លួន លើវិញ្ញាសារលើកទម្ងន់ ៥៥គីឡូក្រាម។ ទាំងនេះគឺជាមោទនភាពនៃប្រទេសនីមួយៗ ដែលបានធ្វើឲ្យពិភពលោកកោតសរសើរ នូវសមត្ថភាពពិតៗមិនកេងបន្លំរបស់កីឡាការិនី៕ ប្រភព: Alex Sport Talk