សាលាបាល់ទាត់ជាតិបាទីប្រកាសពីការចាកចេញរបស់យុវជន៩រូប
សាលាបាល់ទាត់បាទីបានប្រកាសពីការចាកចេញរបស់យុវជន៩រូបនាដំណាច់រដូវកាល២០២២ខាងមុខ បន្ទាប់ពីការចប់ការចប់ការសិក្សារបស់ពួកគេ។
អ្នកទាំង៩មានដូច យ៉ង់ ភូមិន្ទ, អ៊ាវ សុវណ្ណារ៉ា, ហួត វ៉ាន់ណេត, ម៉េង សុភា, សួន សាវឌី, រ៉េត លីហេង, ឃាន់ សុបិន, ហេង សុវណ្ណបញ្ញា, ចាន់ វិបុលដាវីត។
យុវជនខាងលើសុទ្ធតែមានឈ្មោះចូលរួមការប្រកួតអាយុក្រោម១៩ឆ្នាំក្នុងក្រុមជម្រើសជាតិនាពេលកន្លងមក។
គួរដឹងដែរថា យុវជនសាលាបាល់ទាត់ជាតិបាទីតែងតែចាកចេញ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាទុតិយភូមិរបស់ខ្លួន៕