
ក្រោយពីគ្មានឈ្មោះប៉ះ Chelsea ហើយ Man UTD ដាក់បម្រាមមួយចំនួនទៀតលើ CR7
Manchester United បានប្រកាសថា Cristiano Ronaldo នឹងមិនមានឈ្មោះសម្រាប់ការប្រកួត Premier League តទល់ Chelsea នៅថ្ងៃសៅរ៍ ទី២២ ខែតុលា នេះទេ។
សារព័ត៌មាន the Athletic រាយការណ៍ថា ក្រៅពីការដាក់ពិន័យខាងលើ CR7 ក៏នឹងមិនអាចពាក់ព័ន្ធសកម្មភាពផ្សេងៗទៀតរបស់ក្រុមធំដែរ។ គេនឹងត្រូវហ្វឹកហាត់ជាមួយក្រុមយុវជនអាយុក្រោម២១ឆ្នាំ។
ការសម្រេចដាក់ពិន័យនេះ ព្រោះតែ Ronaldo បានដើរចេញពីទីលានក្នុងនាទីចុងក្រោយទាំងការប្រកួតមិនទាន់ត្រូវបានបញ្ចប់ពេលប៉ះ Spurs ថ្មីៗនេះ។
រដូវកាលនេះ Ronaldo ធ្លាក់គុណផលគួរកត់សម្គាល់ ដោយរកបានតែ២គ្រាប់ប៉ុណ្ណោះពីការប្រកួត១២លើកគ្រប់កម្មវិធី៕