Arsenal ចង់បន្តកុងតា្រជាមួយ Ramsey ៥ឆ្នាំទៀត តែបើមិនព្រម គឺលក់ចោលតែម្តង
តាមប្រភពព័ត៌មានពី Daily mail បានឲ្យដឹងថា Arsenal បានផ្តល់ជម្រើសបន្តកុងត្រាជាមួយកីឡាករសញ្ជាតិវែល Aaron Ramsey រយៈពេល ៥ឆ្នាំទៀត ហើយថែមទាំងព្រមតំឡើងប្រាក់ខែឲ្យទៀត។ ប៉ុន្តែប្រសិនបើ Ramsey មិនទទួលយកសំណើរនេះទេ នោះគ្រូបង្វឹកថ្មី នឹងសម្រេចលក់ Ramsey ក្នុងរដូវក្តៅនេះតែម្តង ដើម្បីទុកពេលសម្លឹងមើលខ្សែបម្រើផ្សេងទៀត មកជំនួសតំណែង។
ការពិតទៅ កុងត្រារបស់ Ramsey នឹងត្រូវផុតក្នុងអំឡុងរយៈពេល ១២ខែទៀត ប៉ុន្តែបើ Ramsey មិនព្រមទទួលសំណើរនេះទេ នោះអ្នកចាត់ការថ្មី លោក Emery នឹងសម្រេចលក់គេចេញមុនកុងត្រាមកដល់។ តំលៃខ្លួនកីឡាករវ័យ ២៧ឆ្នាំរូបនេះ ក្នុងពេលបច្ចុប្បន្ន គឺ 110,000ផោន ក្នុងមួយសប្តាហ៍។
យ៉ាងណាក៏ដោយ Ramsey ចង់ពិចារណាពីជម្រើសនេះសិន ព្រោះគេក៏ចង់ប្រាកដក្នុងចិត្តថា លោក Emery នឹងអាចឲ្យគេលេងក្នុងតួនាទីសំខាន់ដូចកាលជំនាន់លោក Wenger ឬ អត់៕