ផ្លូវការ ! កីឡាករ៥នាក់ចាកចេញពីក្លិបក្រសួងការពារជាតិ
ក្លិបបាល់ទាត់ក្រសួងការពាតិបានចេញសេចក្តីប្រកាសជាផ្លូវការអំពីការចាកចេញរបស់កីឡាករខ្លួនចំនួន៥នាក់ក្រោយការប្រកួតលីហ្គកំពូលបាល់ទាត់កម្ពុជាបានបញ្ចប់កាលពីពេលថ្មីៗនេះ ក្នុងនៅះកីឡាករក្នុងស្រុកមានចំនួន២នាក់និងកីឡាករបរទេសចំនួន៣ ខណៈពួកគេខ្លះក៏បានរកឃើញក្លិបថ្មីផងដែរ ។
កីឡាករដែលចាកចេញរួមមាន៖
ខ្សែការពារកំពូលល្បឿន ឈិន ឈឿន ផ្លាស់ទៅក្លិប ព្រះខ័នរាជស្វាយរៀង (ផ្លូវការ )
ខ្សែបម្រើ ច្រឹង ពលរដ្ឋ ផ្លាស់ទៅក្លិប វិសាខា (មិនទាន់ផ្លូវការ )
ខ្សែការពារជនជាតិអាហ្វ្រិកខាងត្បូង Khan_Mohammed_Faeez ផ្លាស់ទៅ វិសាខា (មិនទាន់ផ្លូវការ )
ខ្សែប្រយុទ្ធ Bisan_George ផ្លាស់ទៅ ណាហ្គាវើល ( មិនទាន់ផ្លូវការ )
ខ្សែបម្រើអេហ្ស៊ីប Mohamed_Hamza_Abdelhamed_Allam
សូមបញ្ចាក់ថា រដូវកាលដែលបានបញ្ចប់ទៅនេះក្រសួងការពារជាតិស្ថិតលេខរៀងទី៧ ក្នុងចំណោម១៤ក្លិប ហើយជាចំណាត់ថ្នាក់អាក្រក់មួយរបស់ក្លិបដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញនេះផងដែរ ខណៈរដូវកាលថ្មីនេះសម្រាប់កីឡាករដែលក្លិបជើងឯកសម្តេច ហ៊ុន សែន ៣សម័យនាំចូលវិញមិនទាន់មានឡើយទេ ដោយរង់ចាំធ្វើតេស្ថសមត្ថភាពកីឡាករបរទេសមុនបើករដូវកាលថ្មី ៕