Emi Martinez ត្រូវបានប្ដូរចេញក្នុងវគ្គទី២ដោយសារឈឺក្រពះ ក្អួតចង្អោរ
អ្នកចាំទី Emiliano Martinez របស់ Aston Villa ត្រូវបានអ្នកចាត់ការ Unai Emery ផ្លាស់ប្ដូរចេញក្នុងវគ្គទី២ និងជំនួសវិញដោយ Robin Olsen។
លោក Emery បង្ហើបថា ការផ្លាស់ប្ដូរនេះដោយសារតែ Emi ឈឺក្រពះក្អួតចង្អោរ អំឡុងសម្រាកក្រោយចប់វគ្គទី១ មិនអាចបន្តលេងបានពេលចាប់ផ្ដើមវគ្គទី២។
ក្នុងវគ្គទី១ អ្នកចាំទីអាហ្សង់ទីនខាងលើបានសង្គ្រោះបាល់យ៉ាងច្រើន ជាពិសេសការស៊ុតកៀកទីពី Ivan Toney របស់ Brentford។ លុះចូលដល់វគ្គទី២ Olsen ដែលចូលជំនួស Martinez បានរបូតមួយគ្រាប់ដោយថ្វីជើង Toney។
យ៉ាងណា Douglas បានតាមស្មើវិញសម្រាប់ Aston Villa ធ្វើឱ្យលទ្ធផល៩០នាទី ស្មើគ្នា១ទល់នឹង១៕