Mahrez ធ្វើបានកំណត់ត្រាដូច Legend Man UTD ម្នាក់នៅ FA Cup
Riyad Mahrez ធ្វើបានហ៊ែតទ្រីកក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Manchester City ឈ្នះ Sheffield United ៣ទល់នឹង០ នៅថ្ងៃសៅរ៍ ទី២២ ខែមេសា។
នេះជាការរកបាន៣គ្រាប់ម្នាក់ឯងសាជាថ្មីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup បន្ទាប់ពីលោក Alex Dawson ធ្វើបានសម្រាប់ក្រុម Manchester United ពេលឈ្នះ Fulham ក្នុងឆ្នាំ១៩៥៨។
Manchester City បានកក់កៅអីទៅវគ្គផ្ដាច់ព្រ័ត្រ FA Cup ហើយ Manchester United ត្រូវប៉ះ Brighton & Hove Albion នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា នេះ៕