
Mane មិនបានជួយជម្រើសជាតិសេណេហ្គាល់ទេ
Sadio Mane បានឆ្លងកាត់ការវះកាត់របួសជង្គង់ ដូច្នេះមិនអាចចូលរួមជួយជម្រើសជាតិសេណេហ្គាល់ក្នុងព្រឹត្តិការណ៍ FIFA World Cup បានទេ។
កាលពីថ្ងៃអង្គារ សហព័ន្ធបាល់ទាត់សេណេហ្គាល់បញ្ជាក់ថា Mane នឹងខកខានការប្រកួតទី១ ប៉ុន្តែការស្កេន MRI បញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ថា ត្រូវព្យាបាលបន្តទៀត។
Mane ត្រូវបានប្ដូរចេញ អំឡុងការប្រកួត Bundesliga ឈ្នះ Weder Bremen នៅថ្ងៃទី០៨ ខែវិច្ឆិកា។
Bayern Munich បញ្ជាក់ថា Mane បានឆ្លងកាត់ការវះកាត់ជោគជ័យហើយ តែត្រូវហ្វឹកហាត់ពង្រឹងកាយសម្បទាដើម្បីឲ្យ fit សិន។
សេណេហ្គាល់ចាប់យុទ្ធនាការ World Cup តទល់ហូឡង់នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ហើយក៏ត្រូវប៉ះម្ចាស់ផ្ទះកាតារថ្ងៃទី២៦ ខែវិច្ឆិកា និងអេក្វាឌ័រ ថ្ងៃទី២៩ ខែវិច្ឆិកា៕