អង្គរថាយហ្គឺរចែកផ្លូវគ្នាពី Gabriel
ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានប្រកាសពីការចែកផ្លូវពីខ្សែបម្រើប្រយុទ្ធ Gabriel ហើយនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា នេះ។
កីឡាករវ័យ២៥ឆ្នាំបានចូលរួមជាមួយក្រុមមានមូលដ្ឋានក្នុងខេត្តសៀមរាបនៅរដូវកាល ២០២២ និងរកបាន១១គ្រាប់នៅ Cambodian Premier League។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសពីការចាកចេញកីឡាករ៨នាក់ហើយ ក្នុងនោះរួមមាន
១) សមាជិកក្រុមជំរើសជាតិទីម័រខាងកើត Mouzinho
២) កីឡាករ រដ្ឋ សំណាង
៣) កីឡាករ មិត សាម៉ើយ
៤) កីឡាករ ចាន់ សុភា
៥) កីឡាករ កែវ សារ៉ាត់
៦) កីឡាករ ឡាក់ សុភ័ក្ត្រា
៧) កីឡាករ ម៉ៅ ពិសិដ្ឋ
៨) Gabriel