គ្រូបង្វឹកក្រុម Man Utd រីករាយជាមួយនឹងការប្រជែងដណ្តើមជើងឯក
(BC-99)
បិសាចក្រហមនឹងឡើងទៅកំពូលតារាងប្រសិនបើពួកគេចៀសវាងការបរាជ័យនៅ Burnley ក្នុងសប្តាហ៍នេះ រីឯលោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United សប្បាយរីករាយជាមួយនឹងការប្រជែងដណ្តើមជើងឯក។
Solskjaer បាននិយាយថា “ខ្ញុំគិតថាក្រុមទាំងអស់ចង់ក្តោបក្តាប់ពានរង្វាន់ក្របខ័ណ្ឌ Premier League ។ ប៉ុន្តែជាការពិតណាស់វាជារដូវកាលដ៏លំបាកមួយនៅពេលនេះ ក្រុមផ្សេងៗមានការរីកចម្រើនគួរឱ្យកត់សម្គាល់ វាបានធ្វើឱ្យមានការកើនឡើងនូវការប្រកួតប្រជែងដ៏តានតឹង។ សម្រាប់ខ្ញុំវាគួរឱ្យរំភើបណាស់ក្នុងនាមជាអ្នកគាំទ្រម្នាក់ដែរដែលបានឃើញក្រុមនខ្លាំងមានកាន់តែច្រើន រីឯការប្រជែងក៏កាន់ស្វិតស្វាញនិងគួរឱ្យចាប់អារម្មណ៍ជាងឆ្នាំមុនទៅទៀត។ សម្រាប់ក្រុមយើងនៅរដូវនេះល្អប្រសើរជាងបើប្រៀបធៀបនឹងរដូវកាលមុន។ យើងបានឈ្នះការប្រកួតជាច្រើនទៀតយើងបានរកគ្រាប់បាល់បានច្រើនយើងលេងបាល់បានល្អ។ ដូច្នេះពិតណាស់វាជារឿងវិជ្ជមានសម្រាប់ក្រុមយើងផងដែរ”។
នារាត្រីនេះលោក Ole Gunnar Solskjaer នឹងដឹកនាំក្រុមទៅកាន់ទឹកដី Turf Moor របស់ Burnley ដើម្បីប្រកួតបង្គ្រប់កម្មវិធីដែលនៅសល់របស់ខ្លួន។ ប្រសិនជាឈ្នះគេនឹងមាន៣ពិន្ទុលើស Liverpool ខណៈដែលក្រុមទាំង២ក៏នឹងត្រូវប៉ះគ្នាជាបន្តទៀតនៅសប្តាហ៍ទី១៩នៃក្របខណ្ឌ Premier League នាទឹកដី Andfield។