ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាអាយុក្រោម១៥ឆ្នាំ នឹងចូលរួមការប្រកួតពានរង្វាន់ AFF U-15 Girls Championship 2019 នៅប្រទេសថៃ
ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាអាយុក្រោម ១៥ឆ្នាំ នឹងចូលរួមការប្រកួតពានរង្វាន់ AFF U-15 Girls Championship 2019 នៅប្រទេសថៃ ចាប់ពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៩ ខាងនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់នារីអាយុក្រោម១៥ឆ្នាំនេះ AFF U-15 Girls Championship 2019 បានបង្កើតឡើងអស់រយៈ១០ឆ្នាំហើយ ពោលគឺបង្កើតឡើងតាំងពីឆ្នាំ២០០៩មកម្លេះ កាលណោះប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ ជាក់ស្តែងសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម១៦ ក៏បានចូលរួមប្រកួតកាលពីឆ្នាំ២០១៨កន្លងទៅផងដែរ តែធ្លាក់ត្រឹមវគ្គចែកពូល ហើយសម្រាប់ការប្រកួតនាខែខាងមុខនេះ ក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម ១៥ឆ្នាំ ត្រូវប្រឈមមុខប្រកួតជាមួយក្រុមនារីអាយុក្រោម១៥ឆ្នាំរបស់ប្រទេសឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និង ឡាវ ដែលជាការប្រកួតឋិតក្នុងពូល B៕