Bayern Munich ឈ្នះពានទី៥នៅឆ្នាំ២០២០
Bayern Munich ក្រសោបបានពានរង្វាន់មួយគ្រឿងទៀតហើយ និងជាពានទី៥នៅឆ្នាំ២០២០នេះ ក្រោយផ្ដួល Borussia Dortmund ៣ទល់នឹង២ យកបានពានរង្វាន់ German Super Cup នៅថ្ងៃពុធ ទី៣០ ខែកញ្ញា។
នាកីឡដ្ឋាន Allianz Arena ដែលមិនមានអ្នកទស្សនានោះ Bayern Munich ហាក់មានប្រៀបខ្លាំងនៅវគ្គទីមួយ ហើយ Corentin Tolisso និង Thomas Muller នៅនាទី១៨ និង៣២។ ប៉ុន្តែ Julian Brandt បានវាយបកមួយគ្រាប់វិញសម្រាប់ Dortmund នៅនាទី៣៩ ហើយខ្សែប្រយុទ្ធវ័យក្មេង Erling Haaland បានរកគ្រាប់បាល់តាមស្មើនៅនាទីទី៥៥។
នាទី៦១ Haaland មានឱកាសទៀតដែរ តែអ្នកចាំទី Manuel Nuer ជួយសង្គ្រោះបាន។
ដល់នាទី៨២ Joshua Kimmich រកបានគ្រាប់ជ័យជម្នះសម្រាប់ Bayern Munich។ នេះជាពានរង្វាន់ទី៥របស់ក្រុមលោក Hansi Flick បន្ទាប់ពី Bundesliga, DFB-Pokal, Champions League និង UEFA Super Cup៕