ក្រោយចាញ់ Venezuela ៣-១, Messi ប្រកាសដកខ្លួនចេញសម្រាប់ការប្រកួតមិត្តភាពបន្ទាប់ឲ្យអាហ្សង់ទីន
កីឡាករខ្សែបម្រើប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ Barcelona ហើយក៏ត្រូវជាខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Leonel Messi បានប្រកាសដកខ្លួនចេញសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិ Morrocco នៅថ្ងៃអង្គារ៍ខាងមុខនេះ ដោយសារបញ្ហារបស់របួសគ្រលៀន គ្រាដែលប្រកួតចាញ់ក្រុមជម្រើសជាតិបាល់ទាត់ Venezuela ៣-១ កាលពីយប់មិញនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យប់មិញនេះក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយVenezuela កីឡាករ Messi បានលេងពេញ៩០នាទីតែមិនអាចជួយឲ្យអាហង្ស់ទីនយកឈ្នះបានឡើយរហូតចាញ់ក្នុងលទ្ធផល៣ទល់១ ហើយ៣គ្រាប់របស់ Venezuela ស៊ុតបញ្ជូលទីដោយកីឡាករ Salomon Rondon ក្នុងនាទី៦ គ្រាប់ទី២ស៊ុតបញ្ជូលទីដោយកីឡាករ Jhon Murillo ក្នុងនាទី៤៤ និងគ្រាប់ទី៣រកបានដោយគ្រាប់បាល់ពិន័យ១១ នឹងស៊ុតដោយកីឡាករ Jose Martinez ក្នុងនាទី៧៦ ចំណែក១គ្រាប់របស់អាហ្សង់ទីន ស៊ុតបញ្ជូលទីដោយកីឡាករ Lautaro Martinez ក្នុងទីនាទី៥៩។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយពីបញ្ជប់ការប្រកួតខាងគ្រូពេទ្យបានបញ្ជាក់ថា Messi មានអារម្មណ៍ឈឺចាប់នៅផ្នែកខាងក្រោមនៃឆ្អឹងអាងត្រគាករបស់គេក្នុងកំឡុងពេលប្រកួតជាមួយ Venezuela តែរូបគេនៅតែតស៊ូទ្រាំលេងរហូតដល់ចប់ការប្រកួត។ ជាមួយគ្នានេះ បើតាមការឲ្យដឹងពីសំណាក់ក្រុមការងាររបស់ Messi បានបញ្ជាក់ថា Messi នឹងត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញវិញក្នុងពេលឆាប់ៗខាងមុខនេះហើយ។
គួររំលឹកថា មានកីឡាករជាច្រើនក៏ជួបបញ្ហារបួសក្នុងកំឡុងពេលប្រកួត និងហ្វឹកហាត់ដូចគ្នាឲ្យក្រុមជម្រើសជាតិ ក្នុងនោះមាន Lukaku និង Rashford ជាដើម ដោយពួកគេសុទ្ធតែជួបបញ្ហាទាំងនេះ ហើយក៏វិលត្រឡប់មានកាន់ក្លឹបរបស់ខ្លួនដូចគ្នា និង Messi ផងដែរ៕