Kante បានកាតក្រហមលើកដំបូងក្នុងរយៈពេល១០ឆ្នាំ
ខ្សែបម្រើ N’Golo Kante ទទួលបានកាតក្រហមជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំពេល Al Ittihad របស់គេចាញ់ Al Hilal ០ទល់នឹង២ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ AFC Champions League។
Kante បានជាន់កជើងអតីតមិត្តរួមក្រុម Chelsea គឺ Kalidou Koulibaly ដោយហេតុនេះទទួលបានកាតក្រហម។ នេះជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំ ហើយជាលើកទីពីរក្នុងអាជីពដែល Kante ត្រូវបានបណ្តេញចេញពីទីលាន។ កាតក្រហមលើកទី១កើតឡើងក្នុងរដូវកាល ២០១៤/១៥ ពេលលេងឱ្យ Caen ដែលកាលណោះគេបានកាតលឿង២ដង។
Kate បង្ហាញខ្លួនបាន២៩ប្រកួត និងរកបាន៣គ្រាប់ពីគ្រប់កម្មវិធីសម្រាប់ Al Ittihad៕