
Welback រកបានទ្រនំថ្មីក្រោយទំនេរមួយរយៈ
ក្លិបបាល់ទាត់ Brigton & Hove Albion បានប្រកាសពីការចូលរួមរបស់ខ្សែប្រយុទ្ធ Danny Welback កាលថ្ងៃអាទិត្យ ទី១៨ ខែតុលា លើកិច្ចសន្យាមួយរដូវកាល។
កីឡាករដុះដាលចេញពីថ្នាលយុវជន Manchester United បានចាកចេញពី Watford ក្រោយដាច់រដូវកាល២០១៩/២០២០កន្លងទៅពេលក្រុមនេះធ្លាក់ទៅកាន់ក្របខណ្ឌ Championship។
នៅ Vicarage Road គេរកបាន៣គ្រាប់ពីការចូលលេង២០លើក។ អតីតខ្សែប្រយុទ្ធ Arsenal នឹងពាក់អាវលេខ១៨នៅកីឡដ្ឋាន Amex។
លោក Graham Potter អ្នកចាត់ការ Brighton ជឿជាក់ថា បច្ចេកទេស និងបទពិសោធរបស់សមាជិកក្រុមជម្រើសជាតិអង់គ្លេសរូបនេះនឹងជួយសម្រួចតំបន់ប្រយុទ្ធក្នុងក្រុម។
Welback ដែលចូលលេងនៅក្រុមធំ Man UTD ឆ្នាំ២០០៨ រកបាន២០គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន៩២លើក។ គេបានផ្លាស់ទៅ Arsenal ដើមរដូវកាល២០១៤/២០១៥ និងរកបាន៣២គ្រាប់ក្នុងរយៈពេល៥រដូវកាល។ ដោយសារតែបញ្ហារបួសបន្តបន្ទាប់ កីឡាករវ័យ២៩ឆ្នាំបានធ្លាក់ចុះគុណផលនៅពីររដូវកាលចុងក្រោយ៕