Man UTD អត់មាន CR7 ទេពេលប៉ះ Man City យប់នេះ
Cristiano Ronaldo នឹងអវត្តមានពីការប្រកួត Premier League តទល់ម្ចាស់ផ្ទះ Manchester City នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា នេះ។
សារព័ត៌មាន Manchester Evening News រាយការណ៍ថា គេឃើញវត្តមានកីឡាករឯទៀតនៅសណ្ឋាគារ តែមិនមានប្រធានក្រុមព័រទុយហ្គាល់ទេ។ អវត្តមានរបស់ CR7 មិនមែនជាកង្វល់ខ្លាំងទេ។
មិនមែនជាកង្វល់ខ្លាំង ដោយសារតែ១០ប្រកួតចុងក្រោយគេរកបានតែ២គ្រាប់ប៉ុណ្ណោះ ហើយខានទាត់ចូលតាំងពីពេលឈ្នះ Brighton ២ទល់នឹង០ កាលខែកុម្ភៈ។
ទន្ទឹមនឹងនេះ Edison Cavani ក៏អវត្តមានដែរដោយសារបញ្ហាក្រលៀន។ យ៉ាងណា គេគិតថា លោក Ralf Rangnick ទំនងផ្ដល់ទំនុកចិត្តលើ Marcus Rashford ដោយមានអ្នកនៅចាំអមមួយចំនួនទៀតដូចជា Jadon Sancho, Bruno Fernandes និង Anthony Elanga លើតំបន់ប្រយុទ្ធ៕