លោក Arteta សម្តែងការសោកស្តាយក្រោយក្រុមធ្លាក់ត្រឹមជុំទី៣ពានរង្វាន់ FA Cup
លោក Mikel Arteta បានសម្តែងការសោកស្តាយនិងសុំទោសទៅកាន់អ្នកគាំទ្រ បន្ទាប់ពីការបង្ហាញទម្រង់លេងមិនបានល្អ ដែលពួកគេបានចាញ់ក្រុម Nottingham Forest ធ្លាក់ចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី៣។
ជុំវិញការបរាជ័យនេះ លោក Mikel Arteta បានថ្លែងថា “ពួកយើងមិនល្អគ្រប់គ្រាន់ ហើយពួកយើងសុំទោសទៅកាន់អ្នកគាំទ្រគ្រប់គ្នា។ ខ្ញុំពិតជាមានការខកចិត្តចំពោះលទ្ធផលរបស់យើង ហើយវាពិតជាឈឺចាប់ណាស់ ព្រោះយើងបានចាញ់ក្នុងការប្រកួតពានរង្វាន់ដែលយើងតែងតែធ្វើបានល្អបំផុតទៅវិញ។”លោកបានបន្តថា “យើងត្រូវការការសហការ និង មហិច្ឆិតា ដើម្បីឈ្នះគ្រប់ការប្រកួត ប៉ុន្តែយើងមិនមានអ្វីទាំងនោះទេ អញ្ចឹងលទ្ធផលនៅពេលនេះគឺជាអ្វីដែលយើងត្រូវទទួលយក។”
សូមបញ្ជាក់ថា វាជាលើកទី២ហើយក្នុងរយៈពេល៤ឆ្នាំចុងក្រោយដែល Arsenal ជាក្រុមឈ្នះ FA Cup ច្រើនជាងគេ១៤ដង ត្រូវបានទម្លាក់ដោយ Nottingham Forest ត្រឹមជុំទី៣ក្នុងពានរង្វាន់នេះ បន្ទាប់ពីវាបានកើតឡើងកាលពីខែមករា ឆ្នាំ២០១៨។
អត្ថបទ៖ Monsoon