Jerome Boateng បដិសេធក្រុមនៅ Premier League ប៉ុន្តែចង់ផ្លាស់ទៅកាន់ Paris S.G
កីឡាករ Jerome Boateng បានបង្ហើបអោយដឹងថា មិនចាប់អារម្មណ៏ក្លឹបបាល់ទាត់នៅក្របខ័ណ្ឌ Premier League នោះទេ ដោយចង់ចូលរួមជាមួយ Paris Saint-Germain វិញ។
កីឡាករវ័យ ៣០ឆ្នាំបានជជែកជាមួយគ្រូបង្វឹករបស់ Bayern Munich គឺលោក Niko Kovac ដើម្បីស្វែងរកក្លឹបថ្មីនៅរដូវកាលក្រោយ ហើយពួកគេក៏សំរេចចំហទ្វារក្នុងការចាកចេញពី Bayern Munich ក្នុងទីផ្សារដោះដូរកីឡាករនេះ។
បើយោងតាមសារព័តមាន SportBild បានផ្សាយថា មុនសំរេចចិត្តផ្ទេរទៅកាន់ Paris S.G បិសាចក្រហមក៏បានចាប់អារម្មណ៏ចរចារជាមួយរូបគេដែរប៉ុន្តែមិនមានផលវិជ្ជមានឡើយ។ ក្នុងនោះក្លឹប Bayern Munich បានដាក់តំលៃ ២០លានផោនបើសិនជាក្លឹបណាហ៊ានទិញផ្តាច់ Boateng ក្នុងកុងត្រា ២ឆ្នាំ។
ងាកមកកាន់លោក Thomas Tuchel គ្រូបង្វឹករបស់ Paris S.G វិញក៏ចង់ពង្រឹងប្រព័ន្ធខ្សែការពារក្នុងក្រុមដែរ ដោយមើលឃើញថា Thiago Silva កំពុងមានបញ្ហារបួសរយៈពេលយូរ ដូច្នេះបើមាន Jerome Boateng មកបំពេញចន្លោះនេះវានិងធ្វើអោយក្រុមប្រសើរឡើង៕