
កីឡដ្ឋានរបស់អាយអេសអាយនឹងប្រើឈ្មោះថា AIA KMH Park
កីឡដ្ឋាន KMH Park របស់អាយអេសអាយដង្កោសែនជ័យនឹងត្រូវបានប្រើឈ្មោះថា AIA Stadium KMH Park ចាប់ពីសប្ដាហ៍នេះតទៅ។
កីឡដ្ឋាននេះនឹងត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២ ក្នុងការប្រកួត Cambodian League 2 ដែលអាយអេសអាយដង្កោសែនជ័យត្រូវទទួលភ្ញៀវយុវជនសាលាបាល់ទាត់ជាតិបាទី ក្រោយដំណើរការស្ថាបនាឡើងវិញពីដើមឆ្នាំ២០២២នេះដល់ខែសីហា កន្លងទៅ។
លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យធ្លាប់ប្រាប់ AMS Sports ថា នេះជាការស្ថាបនាជំហានដំបូង ដោយមានការកែប្រែស្មៅ និងបន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្សេង បូករួមទាំងលទ្ធភាពផ្ទុកអ្នកទស្សនា៣០០០នាក់៕