Martinez “៖ខ្ញុំស៊ូស្លាប់ដើម្បី Messi”
អ្នកចាំទី Emiliano Martinez បានបង្ហាញពីទំនាក់ទំនងជាមួយាតារាឆ្នើម Lionel Messi។
ក្នុងកិច្ចសម្ភាស អ្នកចាំទីជម្រើសជាតិអាហ្សង់ទីនរូបនេះទទូចថា “៖ ខ្ញុំអាចលះបង់គ្រប់យ៉ាង ថែមទាំងជីវិតសម្រាប់ Messi។ Messi ជួយឲ្យពួកយើងលេងបានល្អ។ ខ្ញុំពិតជាចង់លេងជាមួយគាត់គ្រប់ប្រកួត។”
អតីតកីឡាករក្លិប Arsenal និយាយថា ការលេងរបស់គេពិតជារលូនល្អចាប់តាំងពីផ្លាស់ទៅ Aston Villa។ ទន្ទឹមនេះ ការលេងក្នុងក្រុមជម្រើសជាតិ ជាពិសេសបានលេងជាមួយ Messi ពិតជាកាន់តែប្រសើរ។
កីឡាករវ័យ២៩ឆ្នាំសង្កត់ធ្ងន់ថា Messi បានរួមចំណែកយ៉ាងសំខាន់ក្នុងការឈានទៅយកតំណែងជើងឯក Copa America 2021។
គួរដឹងដែរថា Emiliano Martinez ក៏ទទួលបានស្រោមដៃមាសដែរក្នុងព្រឹត្តិការណ៍ Copa America និងជាលើកដំបូងក្នុងរយៈពេល១០៥នៃពានរង្វាន់នេះ ដែលអាហ្សង់ទីនមានអ្នកចាំទីបានស្រោមដៃមាស។ គេសង្គ្រោះបាល់ដោយជោគជ័យ៣លើកក្នុងការទាត់កាត់សេចក្ដីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងធ្វើបាន clean sheet ក្នុងវគ្គផ្ដាច់ព្រ័ត្រឈ្នះប្រេស៊ីល០ទល់នឹង១៕