លោក Mourinho និយាយថា Man Utd នឹងមានសំណាងបានលេង Champions League
(BC-99)
លោក Jose Mourinho បានអះអាងថាអតីតក្លិបរបស់លោកធ្លាប់គ្រប់គ្រងគឺ Manchester United នឹងអាចមានសំណាងក្នុងដំណើរឆ្ពោះទៅកាន់ចំណាត់ថ្នាក់កំពូលទាំង៤។
ខណៈដែលលោក Mourinho កំពុងតែតស៊ូយ៉ាងស្វិតស្វាញដើម្បីដឹកនាំក្រុម Tottenham ដែលកំពុងតែត្រដាបត្រដួសរកច្រកទៅលេងពាន EUROPA League នៅរដូវកាលក្រោយនោះបានឆ្លៀតធ្វើការព្យាករណ៍ថាក្រុម Man Utd អាចប្រជែងយកកៅអីមួយនៅ Champions League នារដូវកាលក្រោយ។
ការចុះកុងត្រារបស់ បិសាចក្រហម ជាមួយមិត្តកីឡាកររួមជាតិព័រទុយហ្កាល់ Bruno Fernandes កាលពីខែមករាបានធ្វើអោយលោក Jose យហល់ឃើញថាលោក Ole Gunnar Solskjaer កំពុងធ្វើដំណើរលើផ្លូវត្រូវនិងបានធ្វើអោយ បិសាចក្រហម មានភាពប្រសើរឡើងវិញនៅរដូវកាលក្រោយ ២០២០-២១ ។
លោក Mourinho ក៏បានសរសើរបែបវាយប្រហារដែរថា ក្រុមបិសាចក្រហម Man United តែងតែបានទទួលអត្ថប្រយោជន៍ពីមន្ត្រីអជ្ញាកណ្តាលផ្នែកបច្ចេកទេសជំនួយ VAR បើធៀបទៅនឹងក្រុម មាន់ខ្នាយមាស របស់លោក។
ក្រឡេកមកមើលការប្រជែងដណ្តើមចំណាត់ថ្នាក់កំពូលទាំង ៤ លោក Mourinho បាននិយាយថា “ប្រសិនបើ Man United នៅតែលេងល្អដូចពេលនេះនៅរដូវកាលក្រោយ ពួកគេនឹងរកឃើញនូវសមិទ្ធផលត្រឹមតែពាក់កណ្តាលរដូវកាលតែប៉ុណ្ណោះ។ នៅពេលដែលអ្នកលេងបានល្អអ្នកសមនឹងទទួលបានពិន្ទុខ្ពស់បំផុត។ ពួកគេងតែងតែមានសំណាងក្នុងខណៈពេលដែលយើងមិនមាន”។
ថ្លែងក្នុងសន្និសីទសារពត៌មានផងដែរលោក Mourinho ក៏បានសម្តែងនូវក្តីរីករាយដែលបានទទួលដំណឹងថាអ្នកគាំទ្រអាចត្រូវបានអនុញ្ញាតឱ្យចូលទៅទស្សនាក្នុងពហុកីឡដ្ឋានវិញចាប់ពីខែតុលាតទៅដោយបានប្រកាសដោយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កាលពីព្រឹកថ្ងៃសុក្រនេះ។