
គ្រូ Bayern Munich បង្ហាញការងឿងឆ្ងល់ពីលទ្ធភាពទិញកីឡាកររបស់ក្លិប Barcelona ទោះកំពុងជួបបញ្ហាហិរញ្ញវត្ថុ
លោក Julian Nagelsmann គ្រូបង្វឹក Bayern Munich បានបង្ហាញការងឿងឆ្ងល់ថា Barcelona ជាក្លិបដែលកំពុងមានបញ្ហាហិរញ្ញវត្ថុប៉ុន្តែពួកគេចាប់អារម្មណ៍ទិញបានកីឡាករជាច្រើនរូប។
ការលើកឡើងរបស់បុរសវ័យ៣៤ឆ្នាំ គឺបន្ទាប់ពីកាលពីពេលកន្លងBarcelona បានប្រកាសជួបបញ្ហាហិរញ្ញវត្ថុខ្លាំងដោយកំពុងជាប់បំណុល១ពាន់លានផោន តែពួកគេបែរជាអាចនាំយកកីឡាករជាច្រើនរូប ដូចជាកូនក្រុមរបស់លោក Robert Lewandowski តម្លៃ ៤២លានផោន ជាមួយកិច្ចសន្យារយៈពេលបីឆ្នាំ និង Raphinha តម្លៃជាង ៦០លានផោន ពី Leeds United មកបានផងដែរ។ការចំណាយទាំងអស់នេះហើយ ទើបធ្វើឱ្យគ្រូបង្វឹក Bayern Munich ឆ្ងល់ក្នុងចិត្តជាខ្លាំង។
លោក Nagelsmann បាននិយាយថា “Barcelona ជា ក្លិបមួយដែលគ្មានលុយ ប៉ុន្តែ ពួកគេទិញគ្រប់កីឡាករទាំងអស់ដែលគេចង់បាន។ ខ្ញុំមិនដឹងថាពួកគេធ្វើវាដោយវិធីណាទេ វាមើលទៅពិតជាចម្លែកខ្លាំងណាស់។”
ក្រៅពីការទិញកីឡាករបន្ថែមនៅតំបន់បម្រើ និង ប្រយុទ្ធរួចហើយ ពេលនេះ ក្លិប Barcelona ក៏ត្រូចបានរាយការ៍ថា ចង់នាំយកកីឡាករបន្ថែមទៀត នៅតំបន់ការពាររបស់ពួកគេផងដែរ៕
F11