Oleksandr Zinchenko យល់ព្រមលក្ខណផ្ទាល់ខ្លួនផ្លាស់ទៅកាំភ្លើងធំ
Arsenal បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកខ្សែការពារ Oleksandr Zinchenko ពី Man City ក្នុងតម្លៃ៣០លានផោន បូករួមនិងថ្លៃបន្ថែមផ្សេងៗ២លានផោនទៀត។
កីឡាករអ៊ុយក្រែនវ័យ២៥ឆ្នាំអាចលេងបានទាំងបម្រើនិងការពារស្លាបហើយបច្ចុប្បន្នគេកំពុងស្ថិតនៅប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មីនៅសហរដ្ឋអាមេរិកជាមួយ Man City ហើយត្រូវបានរំពឹងថានឹងត្រឡប់មកកាន់អង់គ្លេសវិញនៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីបំពេញការផ្ទេរ។
ប្រសិនបើបានបញ្ចប់ការផ្ទេររួចរាល់ Oleksandr Zinchenko នឹងក្លាយជាកីឡាករទីពីរដែលផ្លាស់ពី Man City មកកាន់ Arsenal ក្នុងរដូវក្ដៅនេះ បន្ទាប់ពីការផ្ទេររបស់ខ្សែប្រយុទ្ធ Gabriel Jesus ក្នុងតម្លៃខ្លួន៤៥លានផោន កាលពីដើមខែកក្កដានេះ៕
F11