
សំដីមួយឃ្លារបស់ ចាន់ វឌ្ឍនាកា អាចធ្វើឲ្យអ្នកវិភាគមួយចំនួនយល់ច្បាស់ ដែលមិនមានឈ្មោះក្នុងជម្រើសជាតិ
មានប្រិយ៍មិត្តជាច្រើនបាន Comment ក៏ជាដូចជាបង្ហាះពាក្យពេជន៍សំដីរបស់ពួកគេនៅលើបណ្តាញសង្គម Facebook ទាក់ទងទៅនិងរឿងរបស់កីឡាករ ចាន់ វឌ្ឍនាកា មិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ពិតណាស់ CV11 ដែលអ្នកផងទាំងពួងបានហៅថា កុមារមាសកម្ពុជា ពិតជាធ្វើឲ្យទស្សនិកជនមានការខកចិត្តមិនស្ទើទេ រួមទាំង admin ដែលកំពុងសរសេរនេះផងដែរ ព្រោះថា ល្អក្តី អាក្រក់ក្តី ប្រកួតឈ្នះរឺចាញ់ បើមានវត្តមាន ចាន់ វឌ្ឍនាកា តែងតែមានការគាំទ្រ និង ជក់ចិត្ត ពិសេសចង្វាក់អូសបាល់ដោយប្រើជើងឆ្វេងរបស់គេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ ការដកខ្លួនមិនឃើញវត្តមានរបស់ វឌ្ឍនាកា ត្រូវបានអ្នកវិភាគកីឡាមួយចំនួនយល់ថា ដោយសារតែ វឌ្ឍនាកា ទើបតែត្រូវបានក្លឹប PKNS FA របស់ម៉ាឡេស៊ី សុំចែកផ្លូវជាមួយ ទើបអាចបណ្តាលឲ្យចិត្តរបស់កីឡាកររូបនេះមិនទាន់ស្ងប់ ម្យ៉ាងវិញទៀត ក៏មិនទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ថា វឌ្ឍនាកា ទៅលេងនៅក្លឹបណាបន្តទៀតដែរ តែអ្នកខ្លះទៀតបាននិយាយថា ចេញពីក្លឹប PKNS FA វឌ្ឍនាការអាចទៅលេងនៅលីគទី២របស់ម៉ាឡេស៊ី អ្នកខ្លះទៀតក៏បាននិយាយថា វឌ្ឍនាកា នឹងវិលត្រឡប់មកកាន់ទឹកដីកំណើតវិញ ដោយប្រកបអាជីពជាមួយក្លឹបចាស់ បឹងកេត តែនេះគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។
ដោយឡែកកាលពីថ្ងៃម្សិលមិញនេះផងដែរ ចាន់ វឌ្ឍនាកា ទើបតែបង្ហោះសារនៅលើភែកផ្ទាល់ខ្លួនរបស់គេ ដោយបាននិយាយយ៉ាងខ្លីថា” វាជាការសម្រេចចិត្តរបស់ខ្ញុំ ខ្ញុំនៅតែគោរពការងារខ្ញុំ ខ្ញុំគ្មានអ្វីនឹងនិយាយទៀតទេ” មួយឃ្លាយ៉ាងខ្លីតែមានន័យជ្រៅដូចស្រាផែនដីនេះ ក៏ត្រូវបានអ្នកវិភាគមួយចំនួនគេយល់ថា ការមិនមានឈ្មោះក្នុងជម្រើសជាតិកម្ពុជាដែលត្រូវប្រកួតជម្រុះបាល់ទាត់ពិភពលោកជាមួយ ប៉ាគីស្ថាន អាចនិងជាការសម្រេចចិត្តមិនចូលរួមជាមួយជម្រើសជាតិ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា និង ប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ាគីស្ថាន ក្នុងវគ្គប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 1 នៅ្ថថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ នាពហុកីឡដ្ឋានជាតិ៕