មិនធម្មតាបេក្ខភាពដឹកនាំEverton សុទ្ធតែអ្នកឆ្នើមៗក្នុងពិភពបាល់ទាត់
បន្ទាប់ពីប្រកាសបណ្តេញលោក Rafa Benitez ចេញជាផ្លូវការកាលពីថ្ងៃអាទិត្យ ពេលនេះក្លឹបEverton បានដាក់គោលដៅដើម្បីរកគ្រូបង្វឹកថ្មីមកដឹកនាំ។
ហើយយ៉ាងណា យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញថា លោក Wayne Rooney កំពុងតែក្លាយជាបេក្ខភាពកំពូលមួយដើម្បីចូលមកជំនួសតំណែងរបស់លោក Benitez វិញ ។ ថ្វីត្បិតតែរងការកាត់ ២១ ពិន្ទុ នៅក្នុងក្របខ័ណ្ឌ Championship ក៏ដោយក៏ ប៉ុន្តែRooney បានដឹកនាំក្រុម បានឡើងពីបាតតារាងមកវិញ ដោយបច្ចុប្បន្នមានគម្លាតត្រឹមតែ ៨ ពិន្ទុប៉ុណ្ណោះ ពីតំបន់សុវត្ថិភាព។
ក្រៅពី Rooney វាត្រូវបានគេរាយការណ៍ទៀតថា លោក Duncan Ferguson , Roberto Martinez និងអតីតអ្នកចាត់ការទូទៅរបស់Chelsea លោក Frank Lampard ក៏ស្ថិតនៅក្នុងបេក្ខភាពសម្រាប់តំណែងផងដែរ៕
អត្ថបទ ៖ Monsoon