World Cup 2022 នឹងមានអាជ្ញាកណ្ដាល និងជំនួយការអាជ្ញាកណ្ដាលជាស្ត្រី៦រូប
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានជ្រើសរើសអាជ្ញាកណ្ដាលស្ត្រី៣រូប និងជំនួយការអាជ្ញាកណ្ដាលជាស្ត្រី៣រូបសម្រាប់ចូលរួមដឹកនាំការប្រកួត FIFA World Cup 2022 នៅប្រទេសកាតារចុងឆ្នាំនេះ។
អាជ្ញាកណ្ដាលស្ត្រីទាំង៣ គឺ អ្នកស្រី Stephanie Frappart ជនជាតិបារាំង, អ្នកស្រី Salima Mukansanga ជនជាតិរវ៉ាន់ដា និង អ្នកស្រី Yoshimi Yamashita ជនជាតិជប៉ុន។
ទន្ទឹមនឹងនេះ អ្នកស្រី Neuza Back ជនជាតិប្រេស៊ីល, អ្នកស្រី Karen Diaz Medina ជនជាតិម៉ិកស៊ិក និងអ្នកស្រី Kathryn Nesbitt នឹងធ្វើជាជំនួយការអាជ្ញាកណ្ដាល។ សរុប ទាំងអាជ្ញាកណ្ដាលប្រុស និងស្រី មាន៦៩ដែលត្រូវបំពេញការងារនៅកាតារ៕