
ស៊ីថូ ណាថាន់៖ ខ្ញុំអរគុណដល់សហព័ន្ធបាល់ទាត់កម្ពុជាដែលផ្តល់ការជឿជាក់លើ CBS ក្នុងការផ្សាយផ្ទាល់ការប្រកួតពានរង្វាន់ AFF U22
កាលពីម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជាផ្លូវការណ៍អោយដឹងថា ស្ថានីយទូរទស្សន៍ MyTV និង CTN ជាអ្នកទទួលបានសិទ្ធផ្សាយផ្ទាល់ AFF U22 LG CUP 2019 និង AFC U-23 CHAMPIONSHIP Qualifiers Group H ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ពានរង្វាន់ទាំងពីរគឺពានអាស៊ាន AFF U-22 LG Cup 2019 ដែលប្រកួតពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ និងពានរង្វាន់កម្រិតអាស៊ី AFC U-23 Championship 2019 ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដែលការប្រកួតនឹងធ្វើឡើងនាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ ម្ចាស់ផ្ទះកម្ពុជានឹងត្រូវជួបក្រុម មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ចំណែកក្នុងពានAFC U-23 CHAMPIONSHIP ជម្រុះក្នុងពូលគោព្រៃត្រូវប៉ះ កូរ៉េខាងត្បូង , អូស្ត្រាលី និង ចិនតៃប៉ិក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែកលោក ស៊ីថូ ណាថាន់ ដែលជាប្រធានផ្នែកកីឡាប្រចាំក្រុមហ៊ុន CBS បានប្រាប់មកកាន់ក្រុមការងារ MSR Sport ឲ្យដឹងផងដែរថា៖ “លោកពិតជាសប្បាយរីករាយណាស់ដែល CBS មានឱកាសក្នុងការផ្សាយផ្ទាល់សម្រាប់ការប្រកួតពានរង្វាន់ទាំង២ខាងលើនេះ ដោយសហព័ន្ធបាល់ទាត់កម្ពុជាបានបើកឲ្យទូលាយនៅក្នុងការដេញថ្លៃក្នុងការទិញសិទ្ធិផ្សព្វផ្សាយ ហើយលោកពិតជាអរគុណសហព័ន្ធបាល់ទាត់កម្ពុជាដែលផ្តល់ការជឿជាក់មកលើ CBS។”
“ដូច្នេះក្រុមការងារ CBS នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដូចដែលអ្វីដែល CBS ធ្លាប់បានធ្វើការផ្សាយផ្ទាល់នាពេលកន្លងមក។ លោកធ្វើការសុំទោសទុកជាមុនផងដែរ បើសិនជាការផ្សាយផ្ទាល់មានបញ្ហាអ្វីកើតឡើង ដោយក្រុមការងារទាំងអស់នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព” នេះគឺជាការបន្ថែមរបស់កូនប្រុសរបស់លោក ម៉ា សេរី។
គួររំលឹកថា កាលពីពាក់កណ្តាលខែមករា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសស្វែងរកដៃគូដេញថ្លៃសិទ្ធិផ្សាយផ្ទាល់នៃការប្រកួតពានរង្វាន់អន្តរជាតិចំនួន២ ដោយយោងតាមសេចក្តីប្រកាស FFC បានកំណត់តម្លៃអប្បបរមាចាប់ពី ៣ម៉ឺនដុល្លារអាមេរិកឡើងទៅសម្រាប់កម្មវិធីពានរង្វាន់ទាំងពីរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា