
ឥន្ទ្រទេវីរបូតឱកាសឡើងកំពូលតារាងជើងឯកវិទ្យាល័យ
ក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី បានរបូតឱកាសឡើងទៅកាន់កំពូលតារាងជើងឯកវិទ្យាល័យ ក្រោយបានត្រឹមស្មើក្រុមវិទ្យាល័យបឹងត្របែក ដោយលទ្ធផល១ទល់នឹង១ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា។
មុនការប្រកួតម្សិលមិញក្រុមជើងឯករងឆ្នាំចាស់មានឱកាសឡើងទៅកាន់កំពូលតារាង ដោយសារតែក្រុមវិទ្យាល័យជ័យវរ្ម័ន ទី០៧ បានត្រឹមស្មើពងទឹក១ទល់នឹង១។ ដូច្នេះលទ្ធផលស្មើ មានន័យថា ក្រុមឥន្ទ្រទេវី រអិលទៅកាន់លេខ៣ ដោយមាន១១ពិន្ទុពីក្រោមក្រុមលេខ១ ជ័យវរ្ម័នទី៧ ចំនួន២ពិន្ទុដដែល។
ចំណែកក្រុមវិទ្យាល័យច្បារអំពៅបានឡើងទៅលេខ២ មាន១២ពិន្ទុ៕