អេ ភូថង បានផ្តាំផ្ញើយ៉ាងខ្លីដល់គុនខ្មែរ ឡៅ ចិត្រា និង នៅ ស្រីពៅ
នៅសល់រយៈពេលតែ៤ថ្ងៃទៀតទេកីឡាករគុនខ្មែរពីររូបគឺ ឡៅ ចិត្រា និង នៅ ស្រីពៅ នឹងត្រូវបង្ហាញវត្តមានប្រកួតក្នុងកម្មវិធី One Championships នៅប្រទេសថៃ ក្នុងនោះ ឡៅ ចិត្រា ប្រកួតជាមួយម្ចាស់ផ្ទះថៃ ស៊ុបពើឡេក និង នៅ ស្រីពៅ ក៏ត្រូវប្រកួតជាមួយកីឡាការិនីម្ចាស់ដូចគ្នា Rika Ishige នៅថ្ងៃទី១៦ ខែកុម្ភះ ខាងមុននេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ អតីតកំពូលអ្នកប្រដាល់គុនខ្មែរ កែងឆេះ ជង្គង់ហោះ អេ ភូថង ក៏បានផ្ញើសារទៅកាន់កីឡាករគុនខ្មែរដែលត្រៀមខ្លួនចេញទៅប្រកួតនៅក្រៅស្រុកថា៖ ក្នុងនាមជាកីឡាករ កីឡាការិនីគុនខ្មែរ ដែលចេញទៅប្រកួតនៅក្រៅប្រទេស ត្រូវតែបង្កើននូវការហ្វឹកហាត់ឲ្យខ្លាំងទ្វេដង នៅពេលដែលឡើងសង្វៀនប្រកួតកុំបន្ធូរដៃឲ្យសោះ ដើម្បីឲ្យអន្តរជាតិគេដឹងថា គុនខ្មែរពិតជាខ្លាំងមែន រឿងមួយទៀតគឺយើងត្រូវតាមដានគ្រប់សកម្មភាពវីដេអូសម្រាប់ការប្រកួតរបស់ដៃគូយើងកន្លងមក ដើម្បីឲ្យយើងស្គាល់គេកាន់តែច្បាស់។ ស្របពេលដែលកីឡាករ ឡៅ ចិត្រា ក៏សន្យាថានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីមុខមាត់ប្រទេសជាតិផងដែរ។
ស្របពេលដែលកីឡាករគុនខ្មែរនឹងធ្វើការប្រកួតក្នុងទឹកដីថៃនៅថ្ងៃទី១៦ខាងមុខនេះដែរ បងប្អូនប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅទឹកដី មានបងប្អូនមួយចំនួនក៏បានបង្ហោះសារនៅលើ Facebook ថាពួកគាត់នឹងចូលរួមគំាទ្រនឹងលើកទឹកចិត្តដល់គុនខ្មែរនៅទៅនោះ៕