ប្រធានសហព័ន្ធបាល់ទាត់ពិភពលោកក៏ឆ្លងកូវីដ១៩ដែរ
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ត្រូវបានបញ្ជាក់ថា តេស្ដឃើញកូវីដ១៩ដែរ និងត្រូវស្ថិតនៅដាច់ដោយឡែកពីគេរយៈពេល១០ថ្ងៃ។
ទំព័រ FIFA សរសេរបែបនេះ “៖ប្រធាន FIFA លោក Gianni Infantino ត្រូវបានតេស្ដវិជ្ជមានវីរុសកូវីដ១៩។ ប្រមុខ FIFA ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។ ចំណែកអ្នកប៉ះពាល់លោក Infantino ប៉ុន្មានថ្ងៃចុងក្រោយក៏ត្រូវធ្វើចត្តាឡីស័ក្ដដែរ។”
បច្ចុប្បន្ន លោក Gianni Infantino ស្ថិតក្នុងអាណត្តិទីពីរក្នុងនាមជាប្រមុខ FIFA ក្រោយឈ្នះការបោះឆ្នោតម្ដងទៀតនៅខែមិថុនា ឆ្នាំទៅមិញ។
បុរសជនជាតិស្វីសបានចូលកាន់តំណែងដំបូងនៅខែកុម្ភៈ ឆ្នាំ២០១៦ ក្រោយបំពេញតួនាទីជាអគ្គលេខាធិការមួយរយៈមក។
លោក Gianni Infantino វ័យ៥០ឆ្នាំស្នងតំណែងអតីតប្រធាន FIFA លោក Sepp Blatter ដែលរងការចោទប្រកាន់ពីបទអំពើពុករលួយ៕