ព្រះខ័នរាជស្វាយរៀងជាក្លិបក្នុងស្រុកទី៤របស់ធារី
ប៊ិន ចន្ថាធារី បានបង្ហាញខ្លួនជាសមាជិកថ្មីរបស់ព្រះខ័នរាជស្វាយរៀង ក្រោយចាកចេញពីវិសាខា។
ខ្សែបម្រើកូនខ្មែរកើតនៅបារាំងបានមកប្រកបអាជីពនៅកម្ពុជាដំបូងក្នុងរដូវកាល២០១៣ជាមួយភ្នំពេញក្រោន និងចាកចេញនាដំណាច់រដូវកាល២០១៦ ដោយទៅក្លិប Krabi ប្រទេសថៃរដូវកាល២០១៧ ជើងទី១។ ចូលដល់ជើងទី២រដូវកាលដដែល គេបានផ្លាស់ទៅអគ្គិសនីកម្ពុជាលើកិច្ចសន្យាខ្ចី។
ចាប់ពីរដូវកាល២០១៨ដល់២០២០ គេលេងនៅ Terengganu FA និង Perak FA នៃលីគកំពូលម៉ាឡេស៊ី មុនទៅវិសាខា ក្នុងរដូវកាល២០២១។ ដូច្នេះព្រះខ័នរាជស្វាយរៀងជាក្លិបទី៤របស់គេនៅកម្ពុជា៕