អាយអេសអាយដង្កោសែនជ័យបង្ហាញខ្សែប្រយុទ្ធថ្មីត្រៀមរដូវកាល២០២៣
អាយអេសអាយដង្កោសែនជ័យបានបង្ហាញសមាជិកថ្មី គឺខ្សែប្រយុទ្ធ Ndongo Willy ដែលជាម្ចាស់ស្បែកជើងមាស Cambodian League 2 ក្នុងរដូវកាល២០២២ កន្លងទៅ។
កីឡាករជនជាតិកាមេរូនរកបាន៣០គ្រាប់កាលនៅអាស៊ីអឺរ៉ុបយូណាយធីត។ គេនឹងចូលរួមជាមួយក្រុមមានមូលដ្ឋាននៅផ្លូវវេងស្រេងដែលកំពុងត្រៀមប្រកួតប្រជែងពានរង្វាន់ Cambodian Super Cup និង Cambodian Premier League 2023។
គួរដឹងដែរថា អាយអេសអាយដង្កោសែនជ័យបញ្ចប់នៅលេខ២ក្របខណ្ឌ Cambodian League 2 រដូវកាល២០២២៕