Aubameyang អរគុណ Arsenal ក្រោយធ្វើបានហ៊ែតទ្រីកពេលឈ្នះ Leeds
Pierre-Emerick Aubameyang បានថ្លែងអំណរគុណដល់ Arsenal ដែលបានជួយខ្លួនឆ្លងកាត់ពេលវេលាដ៏លំបាកបន្ទាប់ពីធ្វើបានហ៊ែតទ្រីកក្នុងជ័យជម្នះ៤ទល់នឹង២លើ Leeds United ការប្រកួត Premier League នៅឯកីឡដ្ឋាន Emirates ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ។
កីឡាករវ័យ ៣១ ឆ្នាំបានខកខានការប្រកួតចំនួន ២ លើកកាលពីចុងខែមករាដោយម្ដាយរបស់គេមានសុខភាពមិនល្អ។
ខ្សែប្រយុទ្ធ Arsenal បានប្រាប់ទូរទស្សន៍ Sky Sports ថា “៖អ្នកទាំងអស់គ្នាបានផ្តល់ក្តីស្រឡាញ់ជាច្រើនដល់ខ្ញុំម្តាយ និងក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំត្រូវនិយាយអរគុណអ្នកទាំងអស់គ្នានៅក្លិប និងអ្នកគាំទ្រ។”
Aubameyang បានរកគ្រាប់បាល់បើកឆាកនៅនាទីទី ១៣ មុនបន្ថែម២គ្រាប់ទៀតនាទី៤១ និង៤៧។
ខ្សែការពារស្តាំ Hector Bellerin ជាអ្នករកបានគ្រាប់ទី៣ ដោយការទាត់បាល់បញ្ចូលទីក្នុងវគ្គទីមួយ។
ប៉ុន្តែចាប់ពីរបូត៤គ្រាប់ Leeds ដណ្តើមបាន ២ គ្រាប់វិញក្នុងវគ្គទី ២ តាមរយៈ Pascal Struijk និង Helder Costa។
២៤ប្រកួតកន្លងមក Arsenal ឈរលេខ១០ មាន៣៤ពិន្ទុ។ ចំណែក Leeds នៅលេខ១១ មាន៣២ពិន្ទុ តែតិចជាងមួយប្រកួត៕